រុស្ស៊ីអះអាងថា មិនទាក់ទិនដល់ឧបាយកលធ្វើរដ្ឋប្រហារនៅម៉ុងតេណេហ្គ្រោ

Chia sẻ
(VOVworld) - នាថ្ងៃទី២០ កុម្ភៈ រដ្ឋមន្រ្តីការបរទេស
រុស្ស៊ីលោក Sergei Lavrov បានលើកច្បាស់ថា រាល់ការ
ចោទប្រកាន់អំពីតួនាទីរបស់ស្ថាប័នរដ្ឋរុស្ស៊ីក្នុង
ឧបាយកលធ្វើរដ្ឋប្រហារនៅម៉ុងតេណេហ្គ្រោកាលពី
ខែតុលាឆ្នាំ២០១៦ គឺមិនសម ហេតុសមផលទាំងស្រុងឡើយ។
រុស្ស៊ីអះអាងថា មិនទាក់ទិនដល់ឧបាយកលធ្វើរដ្ឋប្រហារនៅម៉ុងតេណេហ្គ្រោ - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម​ G២០ នៅអាល្លឺម៉ង់នាថ្ងៃទី១៦ កុម្ភៈ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២០ កុម្ភៈ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov
បានលើកច្បាស់ថា រាល់ការចោទប្រកាន់អំពីតួនាទីរបស់ស្ថាប័នរដ្ឋរុស្ស៊ីក្នុង ឧបាយ
កលធ្វើរដ្ឋប្រហារនៅម៉ុងតេណេហ្គ្រោកាលពីខែតុលាឆ្នាំ២០១៦ គឺមិនសមហេតុ
សមផលទាំងស្រុងឡើយ។លោក Lavrov បានអំពាវនាវថា មិនគប្បីទំលាក់ទោសឲ្យ
អ្នកដទៃ ប៉ុន្តែត្រូវស្វែងរកសេចក្ដីពិត។ នាថ្ងៃដដែល លេខាធិការសារព័ត៌មានរបស់
ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ក៏មានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះមុខ
សេចក្ដីប្រកាសរបស់ប្រធានរដ្ឋ អាជ្ញាម៉ុងតេណេហ្គ្រោដែលចាត់ទុកថា ស្ថាប័នរដ្ឋ
របស់រុស្ស៊ីជាប់ពាក់ព័ន្ធនឹង ឧបាយកលធ្វើឃាតនាយករដ្ឋមន្ត្រីលោក Milo
Djukanovic សំដៅជួយភាគី ប្រឆាំងនៅម៉ុងតេណេហ្គ្រោឡើងកាន់អំណាច។តំណាង
វិមានគ្រឹមឡាំងរូបនេះ អះអាងថា រុស្ស៊ីមិនដែលធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុង
របស់ប្រទេសដទៃ ជាពិសេសគឺម៉ុងតេណេហ្គ្រោ ដែលជាប្រទេសមានទំនាក់ទំនង
ដ៏ល្អប្រសើរ ជាមួយរុស្ស៊ី។
មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីថ្លែងមតិដូច្នេះក្រោយពីកាសែត “Sunday Telegraph” របស់
អង់គ្លេសចុះផ្សាយថា មន្ត្រីម៉ុងតេណេហ្គ្រោជាច្រើនរូបជឿថារដ្ឋាភិបាលរុស្ស៊ីឈរ
នៅពីក្រោយឧបាយកលធ្វើឃាតនាយករដ្ឋមន្ត្រីលោក Milo Djukanovic កាលពីខែ
វិច្ឆិកាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ