|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៩ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអំពាវនាវឲ្យស៊ីរីលុបចោលឃ្លាំងអាវុធគីមីរបស់ខ្លួន ព្រមទាំង ចូលរួម អនុសញ្ញាស្តីអំពីការលុបចោលអាវុធគីមី។ រដ្ឋមន្ត្រីការបរទេស Lavrov បាន
ផ្ញើ សំណើរពោលខាងលើដល់សមភាគីស៊ីរី លោក Muallem ហើយរុស្ស៊ីសង្ឃឹម ទទួលបានចំលើយសកម្មពីភាគីស៊ីរីយ៉ាងឆាប់ៗ។ រដ្ឋមន្ត្រីរុស្ស៊ីបានឲ្យដឹងទៀត
ថា៖ ផែនការពោលខាងលើនឹងជួយជៀសវាងបណ្ដាការវាយប្រហារយោធា
តម្រង់ទៅលើស៊ីរី ដែលអាមេរិកនិងបណ្ដាប្រទេសលោកខាងលិចកំពុងពិចារ
ណា ។ លោក Lavrov បានលើកច្បាស់ថា៖ ប្រសិនបើ ឃ្លាំងអាវុធគីមីរបស់ស៊ីរី ត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិ ដែលអាច
ជួយជៀសវៀងបានពីការវាយប្រហារដោយយោធា នោះគឺ រុស្ស៊ីនឹងចាប់ផ្តើម
អនុវត្តវិធានការនេះភ្លាមមួយរំពេច។ មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry ក៏បានផ្តោតទៅលើការដោះស្រាយតាមវិធានការនេះផងដែរ៕