|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅសម័យប្រជុំលើកទី២៥ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនៅទីក្រុង Geneva (Reuters) |
Vovworld-រុស្ស៊ីអំពាវនាវឲ្យបណ្ដាប្រទេសដាក់ផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែនលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅសម័យប្រជុំលើកទី២៥ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនៅទីក្រុង Geneva ប្រទេសស្វីសនាថ្ងៃទី៣មិនា។ លោក Lavrov
បានសង្កត់ធ្ងន់ថា ត្រូវធានាអនុវត្តកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថ
លេខានាថ្ងៃទី២១កុម្ភៈរវាងប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ជាមួយថ្នាក់ដឹកនាំភាគីប្រឆាំង រួមមានដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញ។
នាថ្ងៃដ៏ដែល ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានស្នើរលោកប្រធានាធិបតី Putin កោះ
ហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកត្រឡប់មកប្រទេសវិញដើម្បីប្រឆាំងជំទាស់សេចក្តីប្រកាសរបស់អាមេរិកអំពីគោលនយោបាយរបស់រុស្ស៊ីចំពោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ក៏បានប្រកាសដែរថា អាមេរិកមិនចង់
ត្រឡប់នឹងទំនាក់ទំនងដំណាក់កាលសង្គ្រាមត្រជាក់ជាមួយរុស្ស៊ីដោយការខ្វែងគំនិត
អំពីស្ថានភាពនៅអ៊ុយក្រែន។ លោក Kerry បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក
លោក Barack Obama មានបំណងសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងបញ្ហានេះ។ បណ្ដាដៃគូរក្នុងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G8 បានប្រកាសថា ផ្អាកចូលរួម
ការត្រៀមរៀបចំឲ្យសន្និសីទកំពូលរបស់ក្រុមដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង
Sochi នាថ្ងៃទី៤និងទី៥មិថុនា។
ទាក់ទិនដល់ស្ថានភាពនៅ Crimea រដ្ឋអំណាចសាធារណៈស្វយ័ត Crimea (ARC) ចំណុះអ៊ុយក្រែននាថ្ងៃទី៣មិនាបានប្រកាសថា ក្នុងរយៈពេល១ថ្ងៃកន្លងមកបានមាន
ទាហានអ៊ុយក្រែនជាង៣ពាន់នាក់សច្ចាប្រនិធានស្មោះត្រង់ជាមួយប្រជាជន Crimea។
ក្នុងពេលនោះ បណ្ដាអង្គភាពពិសេសរបស់អ៊ុយក្រែនបានបដិសេធឈានទៅ Crimea ដើម្បីប្រឆាំងនឹងក្រុមសេនាជននៃដំបន់ស្វ័យតនេះ។
នាថ្ងៃទី៤មិនា នៅរដ្ឋធានី Kiev នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Arseniy Yatsenyuk បានជួបសន្ទនាជាមួយដំណាងអង្គភាពអាជីវកម្មចំនួន៦០០នៅក្នុងនិងក្រៅប្រទេស សំដៅឆ្លើយសំនួរទាក់ទិនដល់បញ្ហាធានាសិទ្ធិប្រយោជន៍របស់អង្គភាពអាជីវកម្មនៅ
អ៊ុយក្រែនខណៈដែលប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។ នាយក
រដ្ឋមន្ត្រី Yatsenyuk បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសនេះនឹងយល់ព្រមរាល់
សំណូមពររបស់មូលនិធិរូបីយវត្ថុ (IMF) ជាក់ស្ដែងគឺបង្កើនពន្ធនាំចូលឧស្ម័នដុត
ដើម្បីទទួលបានការជួយឧបត្ថម្ភ។ ក្រុមការងាររបស់ IMF នាថ្ងៃទី៤មិនាបានមក
អ៊ុយក្រែនដើម្បីវាយតំលៃស្ថានភាពសេដ្ឋកិច្ចនិងគោលនយោបាយកំណែទម្រង់ ធ្វើជាមូលដ្ឋានសំរាប់កម្មវិធីជួយឧបត្ថម្ភរបស់ IMF។
ក្នុងពេលនោះនៅ Odessa ជាខេត្តធំបំផុតនៅភាគនារតីអ៊ុយក្រែននាថ្ងៃទី៤មិនា
បានមានមនុស្សចំនួន៣ពាន់នាក់ធ្វើបាតុកម្មនៅខាងក្រៅទីស្ដីការគណៈកម្មាធិការ
រដ្ឋបាលខេត្តជាមួយសំណូមពរគាំទ្រការដែលសហព័ន្ធនិងអំពាវនាវមិនទទួលស្គាល់
រដ្ឋអំណាច Kiev៕