រុស្ស៊ីអំពាវនាវដល់ក្រុមប្រទេស៤ នៃមជ្ឈឹមបូព៌ាបើកកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅអ៊ីស្រាអែល-ប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងកើនឡើងបណ្តាលឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យនែការផ្ទុះឡើងសង្គ្រាមទូលំទូលាយ។

នាថ្ងៃទី១២ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវដល់ក្រុមប្រទេស៤ នៃមជ្ឈឹមបូព៌ា(Middle East Quartet រួមមានសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ)ដើម្បីស្វែងរកដំណោះស្រាយមួយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា អង្គកាសហប្រេជាជាតិបានត្រៀមខ្លួនជាស្រេចយ៉ាងពេញទំហឹងដើម្បីបន្តការងាររបស់ក្រុមប្រទេស៤ នៃមជ្ឈឹមបូព៌ា និងជំរុញការសន្ទនារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោក Joseph Borrell បានព្រមានថា អ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបញ្ចប់អំពើហិង្សាដើម្បីទប់ស្កត់ការរីករាលដាលនៃជម្លោះ ដែលជះឥទ្ធិផលយ៉ាថធ្ងន់ធ្ងូរដល់ប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ