រុស្ស៊ីអនុម័តលើការធ្វើតេស្ត វ៉ាក់សាំងប្រឆាំងកូវីដ ១៩ AZD1222 ដំណាក់​កាលទី ៣

Chia sẻ
(VOVWORLD) - វ៉ាក់សាំងប្រឆាំងកូវីដ ១៩  AZD1222 ត្រូវបានគេចាត់ទុកថាជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង ដែលមានសក្តានុពលបំផុត ក្នុងការប្រកួតប្រជែងផ្សំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ។
រុស្ស៊ីអនុម័តលើការធ្វើតេស្ត វ៉ាក់សាំងប្រឆាំងកូវីដ ១៩  AZD1222 ដំណាក់​កាលទី ៣ - ảnh 1 វ៉ាក់សាំងប្រឆាំងកូវីដ ១៩ (រូបថត៖ TTXVN)

នៅថ្ងៃទី ២១ ខែសីហា អាជ្ញាធររុស្ស៊ីបានផ្តល់ សិទ្ធិឱ្យក្រុមហ៊ុនឱសថសាជីវកម្មរបស់អង់គ្លេស - ស៊ុយអែត AstraZeneca អនុវត្តដំណាក់កាលទី ៣ នៃការធ្វើតេស្ត AZD1222 ដែលត្រូវបានគេរំពឹងថានឹងអាចទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩។

សូមបញ្ជាក់ដែរថា នឹងមានមនុស្សចំនួន ១៥០ នាក់ចូលរួមក្នុងដំណាក់កាលធ្វើតេស្តនេះ។ ដំណើរការធ្វើតេស្តទាំងស្រុងត្រូវបានអនុវត្តន៍នៅតាមមណ្ឌលសុខាភិបាលចំនួន ៤ នៅទីក្រុង Petersburg និងទីក្រុងម៉ូស្គូ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងទទួលបានលទ្ធផលនៅចុងឆ្នាំនេះ ហើយនេះត្រូវបានគេចាត់ទុកថាជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង ដែលមានសក្តានុពលបំផុត ក្នុងការប្រកួតប្រជែងផ្សំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ