|
រុស្ស៊ីអាចមានលទ្ធភាពប្រក្រតីទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិកក្នុងបញ្ហានៅស៊ីរី (VNA) |
(VOVworld) – នៅមានលទ្ធភាពប្រក្រដីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិង
អាមេរិកក្នុងដំណើរដោះស្រាយវិបត្តិនៅស៊ីរី។ នេះគឺជាការវាយតំលៃរបស់
រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី ២៩ មិនា ក្នុងបទ
សម្ភាសនៃ ទស្សនាវដ្តីះអាមេរិក The National Interest។ លោក Lavrov វាយ
តំលៃវិជ្ជមាន ការដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បាន
សង្កត់ធ្ងន់ថា៖ ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មគឺជាគោលដៅអន្តរជាតិ
ជួរមុខរបស់វ៉ាស៊ីនតោនហើយអះអាងថា៖ ម៉ូស្គូចែករំលែករបៀបទាក់ទង
ជាមួយបញ្ហានេះទាំងស្រុង។ តាមលោកថា៖ ការដែល ប្រទេសនានារួមសហ
ប្រតិបត្តិការជាមួយគ្នាក្នុងការជួយ ឧបត្ថម្ភប្រទេសដទៃគឺដើម្បីប្រយុទ្ធ
ប្រឆាំងនឹងលទ្ធិភេរវកម្មក៏ជារបៀបការពារខ្លួន ឯងមួយសំដៅធានាអត្ថ
ប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov
បានសង្កត់ធ្ងន់ដែរថា៖ ទង្វើនេះត្រូវផ្អែកទៅលើការប្រតិបត្តិតាមច្បាប់
អន្តរជាតិ។ លោកបានលើកច្បាស់ទៀតថា៖ ការដែល រុស្ស៊ី អ៊ីរ៉ង់និងកំលាំង
Helzbolla ចូលរួមការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរីក្រោយពីពេលទទួល
បានសំណើរបស់រដ្ឋាភិបាលស្របច្បាប់នៅ Damascus។ ទង្វើនេះខុសពីភារកិច្ច
ស្វ័យប្រកាសរបស់សម្ព័ន្ធភាពកងទ័ពចម្រុះប្រឆាំងភេរវកម្មអន្តរជាតិដឹកនាំ
ដោយអាមេរិកនៅស៊ីរី។ លោក Sergei Lavrov កំពុងពិភាក្សាអំពីជំនួបធ្វើការ
ជាមួយសមភាគីអាមេរិក លោក Rex Tillerson នាខែមេសាខាងមុខ៕