រុស្ស៊ីស្នើឲ្យអ៊ុយក្រែនបញ្ចប់យុទ្ធនាការយោធានៅតំបន់ខាងកើត

Chia sẻ
(VOVworld) – ប្រធានាធិបតីអ៊ុយក្រែន លោក Petro
 Poroshenko អាចចាត់ទុករុស្ស៊ីជាដៃគូទំនុកទុកចិត្តដ៏ត្រឹមត្រូវ
ប្រសិនបើធ្វើសកម្មភាពដើម្បីផលប្រយោជន៍សំរាប់ប្រជាជនរបស់ខ្លួន។

រុស្ស៊ីស្នើឲ្យអ៊ុយក្រែនបញ្ចប់យុទ្ធនាការយោធានៅតំបន់ខាងកើត - ảnh 1
រុស្ស៊ីស្នើឲ្យអ៊ុយក្រែនបញ្ចប់យុទ្ធនាការយោធានៅតំបន់ខាងកើត (Image: Vietnam+)

(VOVworld) – ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko អាចចាត់ទុករុស្ស៊ី ជាដៃគូទំនុកទុកចិត្តដ៏ត្រឹមត្រូវប្រសិនបើធ្វើសកម្មភាពដើម្បីផលប្រយោជន៍សំរាប់
ប្រជាជនរបស់ខ្លួន។ នេះគឺជាសេចក្តីថ្លែងការរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergey Lavrov ដែលត្រូវបាននាំចេញ នាថ្ងៃទី ២៧ ឧសភា។ ប៉ុន្តែ លោក Lavrov ក៏បានព្រមានត្រូវបញ្ចប់យុទ្ធនាការយោធានៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែន និងអនុវត្តកិច្ចព្រមព្រៀងទីក្រុង Geneva ដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ១៧
មេសា កន្លងមក។ លោក Lavrov ក៏បានឲ្យដឹងថែមទៀតថា៖ រុស្ស៊ីកំពុងរងចាំលោក
Poroshenko អនុវត្តការសន្យាអំពីសេចក្តីអញ្ជើញអ្នកជំនាញការអន្តរជាតិធ្វើការស៊ើប អង្គេតគ្រោះមហន្តរាយនៅទីក្រុង Odessa និងព្រឹត្តិការនៅទីក្រុង Mariupole ផងដែរ។
ទន្ទឹមនឹងនោះ ម៉ូស្គូកំពុងរងចាំអ្នកសង្គេតការអន្តរជាតិ អង្គការសន្តិសុខនិងសហប្រតិ
បត្តិការអឺរ៉ុប (OSCE) សភាអឺរ៉ុបក្នុងការធានាការសន្ទនាជាមួយកំលាំងទាំងអស់នៅ តំបន់អាគ្នេយ៍នៅអ៊ុយក្រែនដើម្បីបង្ហាញថា៖ អ្នកគាំទ្រសហព័ន្ធភាវូបនីយកម្មគឺភេវរករ
ដែរឬទេ។ នេះនឹងជាលក្ខណៈដើម្បីវាយតំលៃរដ្ឋអំណាចថ្មីនៅ Kiev និងលោក
Poroshenko៕

ប្រតិកម្មទៅវិញ