រុស្ស៊ីស្នើឲ្យអង់គ្លេសបញ្ឈប់ការបំផ្លិចបំផ្លាញភស្តុតាង

Chia sẻ
(VOVWORLD) -ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដោយស្ថាបនា សំដៅបំភ្លឺករណីនេះ។ យើងខ្ញុំក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអន្តរជាតិ។
រុស្ស៊ីស្នើឲ្យអង់គ្លេសបញ្ឈប់ការបំផ្លិចបំផ្លាញភស្តុតាង - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នាថ្ងៃទី ១៩ មេសា បានឲ្យដឹងថា៖ ម៉ូស្គូសង្ឃឹមថានឹងទទួលបានការឆ្លើយតបដោយគ្រប់គ្រាន់ពីអង្ហការហាមប្រាមអាវុធគីមី (OPCW) និងអង់គ្លេសអំពីករណីបំពុលអតីតចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកគឺលោកស្រី Yulia នៅទីរួមស្រុក Salisbury របស់អង់គ្លេស កាលពីថ្ងៃទី ៤ មេសា កន្លងទៅ ព្រមទាំងស្នើឲ្យទីក្រុងឡុងដ៏បញ្ឈប់ការបំផ្លិចបំផ្លាញភស្តុតាង ដែលទាក់ទិននឹងករណីពោលខាងលើ។ លោកស្រី Zakharova បានឲ្យដឹងទៀតថា៖"យើងខ្ញុំសង្ឃឹមថានឹងទទួលបានចំលើយពេញលេញចំពោះរាល់ការសង្ស័យរបស់យើងខ្ញុំ។ ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដោយស្ថាបនា សំដៅបំភ្លឺករណីនេះ។ យើងខ្ញុំក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ