រុស្ស៊ីស្ងើចសរសើរអត្ថន័យរបស់ទិវាជ័យជំនះ

Chia sẻ
(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាជ័យជំនះទៅលើ ពួកហ្វាស៊ីស បញ្ចប់សង្គ្រាមលោកទី ២ និងជាលើកទី  ៧២ ទិវាមហាជ័យជំនះ ត្រចះត្រចង់ក្នុងសង្គ្រាមការពារប្រទេសជាតិមហិមារ (ថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤៥- ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០១៧) នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារទូរលេខអបអរសាទរបណ្ដាថ្នាក់ដឹកនាំនិងប្រជាជន បណ្ដាប្រទេសស៊ូវៀតចាស់។ 
រុស្ស៊ីស្ងើចសរសើរអត្ថន័យរបស់ទិវាជ័យជំនះ - ảnh 1 រុស្ស៊ីស្ងើចសរសើរអត្ថន័យរបស់ទិវាជ័យជំនះ

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាជ័យជំនះទៅលើ ពួកហ្វាស៊ីស បញ្ចប់សង្គ្រាមលោកទី ២ និងជាលើកទី  ៧២ ទិវាមហាជ័យជំនះ ត្រចះត្រចង់ក្នុងសង្គ្រាមការពារប្រទេសជាតិមហិមារ (ថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤៥- ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០១៧) នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារទូរលេខអបអរសាទរបណ្ដាថ្នាក់ដឹកនាំនិងប្រជាជន បណ្ដាប្រទេសស៊ូវៀតចាស់។ ក្នុងសារនោះ ប្រធាធនាធិបតីរុស្ស៊ីបានអះអាងថា៖ ទិវាមហាជ័យជំនះនេះគឺជាទិវាដ៏ពិសិដ្ឋណាស់និងជានិមិត្តរូបរបស់លទ្ធិអង់អាច ក្លាហានរបស់ជំនាន់ជីដូនជីតា។ រាល់ការខំប្រឹងប្រែងសាមគ្គីសំដៅប្រឆាំងជំទាស់រាល់ឧបាយកលបំប្លែងប្រវត្តិសាស្ត្រក៏ដូចជាការពារឧក្រិដ្ឋកម្មនៃលទិ្ធហ្វាសីសគឺជារបៀបសម្តែងការគោរពរចំពោះមនុស្សដែលបានចូលរួមសង្គ្រាមនេះ។ ថ្នាក់ដឹកនាំរុស្ស៊ីបានសម្តែងជំនឿជាក់ថា៖ ប្រពៃណីសាមគ្គីភាពមិត្តភាពនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសត្រូវបានពង្រឹងក្នុងអស់រយៈពេលសង្គ្រាមនឹងបន្តជាគ្រឹះស្ថានរឹងមាំសំរាប់ការអភិវឌ្ឍន៍ដៃគូសម្ព័ន្ធមិត្ត ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីព្រមទាំងធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនេះដែរ ប្រទេសរុស្ស៊ីបានរៀបចំព្យុហយាត្រានៅក្នុងទីក្រុងចំនួន ២៨ ក្នុងទូទាំង ប្រទេសនាថ្ងៃទី ៩ ឧសភា៕ 

ប្រតិកម្មទៅវិញ