រុស្ស៊ីវាយប្រហារទៅលើមូលដ្ឋាន IS នៅស៊ីរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៣ មិថុនា ក្រសួងការពារជាតិរុស្ស៊ីជូនដំណឹងថា នាវា ចម្បាំងពីរគ្រឿងនិងនាវាមុជទឹកមួយគ្រឿងរបស់ប្រទេសនេះនៅសមុទ្រមេឌីទេរ៉ាណេបានបាញ់កាំជ្រួចជាច្រើនលើកទៅលើមូលដ្ឋាននានារបស់អង្គការរដ្ឋអ៊ីស្លាម(IS) ស្វ័យប្រកាសនៅស៊ីរី។
រុស្ស៊ីវាយប្រហារទៅលើមូលដ្ឋាន IS នៅស៊ីរី - ảnh 1 នាវាមុជទឹក Krasnodar របស់រុស្ស៊ីបាញ់កាំជ្រួចកាលពីថ្ងៃទី៣១ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៣ មិថុនា ក្រសួងការពារជាតិរុស្ស៊ីជូនដំណឹងថា នាវា ចម្បាំងពីរគ្រឿងនិងនាវាមុជទឹកមួយគ្រឿងរបស់ប្រទេសនេះនៅសមុទ្រមេឌីទេរ៉ាណេបានបាញ់កាំជ្រួចជាច្រើនលើកទៅលើមូលដ្ឋាននានារបស់អង្គការរដ្ឋអ៊ីស្លាម(IS) ស្វ័យប្រកាសនៅស៊ីរី។តាមសេចក្ដីជូនដំណឹងថា នាវាឧត្តមនាវី Essen និង ឧត្តមនាវី Grigorovich រួមជាមួយនាវាមុជទឹក Krasnodar បានបាញ់កាំជ្រួច ប្រភេទ Kalibr ចំនួន៦គ្រាប់ទៅលើបញ្ជាការដ្ឋាននិងឃ្លាំងអាវុធរបស់ IS នៅ តំបន់ Aqirbat ខេត្ត Hama។ការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលនេះបានកំទេច បញ្ជាការដ្ឋានជាច្រើនរួមជាមួយអាវុធនិងយុទ្ធភ័ណ្ឌរបស់ IS។បន្ទាប់នោះ យន្ត ហោះចម្បាំងរបស់រុស្ស៊ីបានវាយប្រហារតាមជើងអាកាសដើម្បីកំទេចខ្មាន់កាំភ្លើង IS និងមូលដ្ឋាននៅសេសសល់៕

ប្រតិកម្មទៅវិញ