រុស្ស៊ីវាយតម្លៃលើសេចក្តីព្រាង​នៃកិច្ចព្រមព្រៀងសន្តិភាព​ដែល​ស្នើឡើង​ដោយអ៊ុយក្រែន

Chia sẻ
(VOVWORLD) - សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលនាំចេញដោយភាគីអ៊ុយក្រែន បានដើរផ្ទុយពីសំណើរដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីមុន។
រុស្ស៊ីវាយតម្លៃលើសេចក្តីព្រាង​នៃកិច្ចព្រមព្រៀងសន្តិភាព​ដែល​ស្នើឡើង​ដោយអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ VNA)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃទី ៧ មេសា បានឲ្យដឹងថា ទីក្រុងគៀវបានផ្ញើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពជូនទីក្រុងម៉ូស្គូ ប៉ុន្តែលោកបានវាយតម្លៃថា ឯកសារនេះមានកត្តានានា ដែលភាគីរុស្ស៊ី "មិនអាចទទួលយកបានឡើយ" ។ ទោះយ៉ាងណាក៏ដោយ លោក Lavrov បាននិយាយថា រុស្ស៊ីនឹងបន្តការចរចា ដោយសង្តត់ធ្ងន់ទៅលើការធានារាល់សំណើរបស់ខ្លួន។

យោងតាមប្រមុខការទូតរុស្ស៊ីបានឲ្យដឹងថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលនាំចេញដោយភាគីអ៊ុយក្រែន បានដើរផ្ទុយពីសំណើរដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីមុន។ ទោះយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា"គណៈប្រតិភូរុស្ស៊ីនឹងបន្តដំណើរការចរចា ដោយសង្កត់ធ្ងន់លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងរបស់យើងខ្ញុំ ដែលបង្ហាញយ៉ាងច្បាស់លាស់ និងពេញលេញរាល់ទស្សនៈ និងសំណើរដ៏សំខាន់ៗតាំងពីគ្រាដំបូងរបស់យើងខ្ញុំ"។

នាបច្ចុប្បន្ននេះ ភាគីអ៊ុយក្រែននៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយ ទីក្រុងគៀវក៏ធ្លាប់អះអាងថា រាល់ការចរចាគឺចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា នឹងមិនបោះបង់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ៕

ប្រតិកម្មទៅវិញ