រុស្ស៊ីវាយតម្លៃលើលក្ខណៈវិជ្ជមានចំពោះបទឈប់បាញ់នៅស៊ីរី |
នាថ្ងៃទី ២៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននាំចេញការវាយតម្លៃអំពីលក្ខណៈវិជ្ជមានចំពោះបទឈប់បាញ់នៅស៊ីរី យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ លោកបានអះអាងថា៖ អាចទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ ប្រសិនបើគ្រប់ភាគីទាក់ទិនទាំងអស់សុទ្ធសឹងស្រុះចិត្តគំនិតគ្នា ប៉ុន្តែលោកបានឲ្យដឹងថាដំណើរការនេះគឺស្មុគស្មាញណាស់។ ប្រមុខក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ នៅមានឧបសគ្គជាច្រើនចំពោះការអនុវត្តសេចក្ដីសម្រេចចិត្ត ២៤០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយតម្រូវឲ្យកងកម្លាំងចូលរួមសង្គ្រាមនៅស៊ីរី អនុវត្តន៍បទឈប់បាញ់យ៉ាងហោចណាស់ ៣០ ថ្ងៃ ដើម្បីប្រតិបត្តិសកម្មភាពមនុស្សធម៌។
លោក Lavrov បានអះអាងអំពីគោលជំហររបស់រុស្ស៊ី គឺមិនអត់ឱនចំពោះរាល់សកម្មភាពការពារភេរវកម្មឡើយ៕