រុស្ស៊ីលើកលក្ខខ័ណ្ឌសម្រាប់កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក

Chia sẻ
(VOVWORLD) - លោក Boris Yermakov បានអះអាងអំពីគោលការណ៍ថា រុស្ស៊ីមិនដែលបដិសេធការសន្ទនាណាឡើយ ប៉ុន្តែការចរចាជាក់ស្ដែងអាចអនុវត្តន៍បានលុះត្រាតែដៃគូមានសុឆន្ទះ។
រុស្ស៊ីលើកលក្ខខ័ណ្ឌសម្រាប់កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក - ảnh 1មីស៊ីលអន្តរទ្វីប Yars RS-24 របស់រុស្ស៊ី។ រូបថត៖ AFP/VNA

កិច្ចសន្ទនាជាក់ស្ដែង ស្ដីពីបញ្ហាស្ថិរភាពយុទ្ធសាស្ត្ររវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោននៅតែអាចប្រព្រឹត្តទៅបាន ប្រសិនបើសហរដ្ឋអាមេរិកគោរពផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។ ប្រធាននាយកដ្ឋានបណ្ដាបញ្ហាមិនរីកសាយភាយនុយក្លេអ៊ែរ និងគ្រប់គ្រងសព្វាវុធនៃក្រសួងការបរទេសរុស្ស៊ី លោក Boris Yermakov បានថ្លែងដូច្នេះក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik ផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា។

ក្នុងបទសម្ភាសន៍នេះ លោក Yermakov បានអះអាងអំពីគោលការណ៍ថា រុស្ស៊ីមិនដែលបដិសេធការសន្ទនាណាឡើយ ប៉ុន្តែការចរចាជាក់ស្ដែងអាចអនុវត្តន៍បានលុះត្រាតែដៃគូមានសុឆន្ទះ។ ដូច្នេះហើយ លោកបានចាត់ទុកថា អាមេរិកចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាយ៉ាងម៉ឺងម៉ាត់ ដោយផ្អែកលើគោលការណ៍សមភាព និងឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់រុស្ស៊ី ក៏ដូចជាការធានាមិនឆ្លង "បន្ទាត់ក្រហម" លើវិស័យសន្តិសុខ៕

ប្រតិកម្មទៅវិញ