រុស្ស៊ីលើកលក្ខខ័ណ្ឌចូលរួម New START វិញ

Chia sẻ
(VOVWORLD) - នៅពេលត្រូវបានសួរថាតើវិធានការតបតវិញរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ីទាក់ទងនឹង New START នឹងធ្វើឱ្យស្ថានការណ៍គ្រប់គ្រងអាវុធកាន់តែធ្ងន់ធ្ងរឬយ៉ាងណានោះ អ្នកការទូតរុស្ស៊ីបាននិយាយថា ប្រការនេះគឺ "សែនធ្ងន់ធ្ងរ" ។
រុស្ស៊ីលើកលក្ខខ័ណ្ឌចូលរួម New START វិញ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov (រូបថត៖ vna)

នាថ្ងៃទី ៣ មិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានបញ្ជាក់ថា លក្ខខ័ណ្ឌសម្រាប់ប្រទេសនេះ បន្តអនុវត្តន៍យ៉ាង ពេញលេញចំពោះសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) គឺអាមេរិកបោះបង់ចោល “គោលនយោបាយអមិត្ត” លើរុស្ស៊ី។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Ryabkov បានឲ្យដឹងថា វិធានការតបតវិញរបស់អាមេរិកនាពេលថ្មីៗនេះ ប្រឆាំងនឹងរុស្ស៊ីទាក់ទងនឹង New START មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ទីក្រុងម៉ូស្គូនោះទេ។ លោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការចូលរួម New START គឺមិនអាចផ្លាស់ប្ដូរបានទេ "ដោយមិនអើពើពីវិធានការតបត ឬសកម្មភាពណាមួយរបស់សហរដ្ឋអាមេរិកឡើយ"។

នៅពេលត្រូវបានសួរថាតើវិធានការតបតវិញរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ីទាក់ទងនឹង New START នឹងធ្វើឱ្យស្ថានការណ៍គ្រប់គ្រងអាវុធកាន់តែធ្ងន់ធ្ងរឬយ៉ាងណានោះ អ្នកការទូតរុស្ស៊ីបាននិយាយថា ប្រការនេះគឺ "សែនធ្ងន់ធ្ងរ" ។

យោងតាមលោក Ryabkov ការអត្ថាធិប្បាយដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមគ្រប់គ្រងអាវុធរបស់អាមេរិកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២ ខែមិថុនា គឺមិនមានលក្ខណៈស្ថាបនាទេ ហើយ  ជំរុញរបៀបវារៈរបស់ទីក្រុងវ៉ាស៊ីនតោនបំផ្លាញតុល្យភាពនៃផលប្រយោជន៍ផងដែរ៕

ប្រតិកម្មទៅវិញ