រុស្ស៊ីរង់ចាំសំណើរ​ជាក់លាក់របស់អាមេរិក ស្តីពីការគ្រប់គ្រងសព្វាវុធ

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នាថ្ងៃទី៥ ខៃមិថុនា បានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនាជាមួយអាមេរិកស្តីពីការគ្រប់គ្រងសព្វាវុធ ហើយទីក្រុងម៉ូស្គូកំពុងរង់ចាំសំណើរជាក់លាក់ពីទីក្រុងវ៉ាស៊ីនតោនតាមរយៈកាណាល់ការទូត។
រុស្ស៊ីរង់ចាំសំណើរ​ជាក់លាក់របស់អាមេរិក ស្តីពីការគ្រប់គ្រងសព្វាវុធ - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ TASS/TTXVN

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីថ្ងៃទី ២ ខែមិថុនា ដែលថាអាមេរិកត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយរុស្ស៊ីស្តីពីការគ្រប់គ្រងសព្វាវុធដោយគ្មានលក្ខខណ្ឌគឺ "សំខាន់និងវិជ្ជមាន”។ ទោះជាយ៉ាងណាក៏ដោយ លោក Peskov សង្ឃឹមថា សេចក្តីប្រកាសរបស់លោក Sullivan នឹងត្រូវបានពង្រឹងជាក់ស្តែងដោយបោះជំហានតាមរយៈកាណាល់ការទូត។ បន្ទាប់មក រុស្ស៊ីប្រហែលជានឹងពិចារណាលើទម្រង់នៃកិច្ចសន្ទនាដែលបានស្នើរឡើង។

នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់មួយស្តីពីការផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ប៉ុន្តែមិនបានដកខ្លួនចេញពីសន្ធិសញ្ញានេះទេ។ លោកបានសង្កត់ធ្ងន់ថា មុននឹងត្រលប់មកពិភាក្សាលើការបន្តអនុលោមតាមសន្ធិសញ្ញានេះ រុស្ស៊ីត្រូវដឹងថា តើ New START នឹងគណនាយ៉ាងដូចម្តេចចំពោះឃ្លាំងអាវុធ មិនត្រឹមតែរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងរបស់មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺអង់គ្លេសនិងបារាំង ទៀតផង។

កាលពីថ្ងៃទី ៣ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់ប្រទេសនេះបន្តអនុលោមសន្ធិសញ្ញា New START គឺសហរដ្ឋអាមេរិកត្រូវបោះបង់ចោល "គោលនយោបាយអរិភាព" ប្រឆាំងនឹងរុស្ស៊ី៕

ប្រតិកម្មទៅវិញ