|
ការដើរដង្ហែក្បួននៅម៉ូស្កូនាថ្ងៃទី២១កុម្ភៈ២០១៥ (រូបថតៈ Reuters) |
(VOVworld)-នៅទីលានបដិវត្តន៍ស្ថិតក្នុងទីក្រុងម៉ូស្កូ (រុស្ស៊ី)នាថ្ងៃទី២១កុម្ភៈ បាន ប្រព្រឹត្តទៅការដើរដង្ហែក្បួននៃចលនា “ប្រឆាំង Maidan” ដោយពាក្យស្លោក “គ្មាន
Maidan នៅប្រទេសរុស្ស៊ី” ។ បណ្តាអ្នកចាត់តាំងបានឲ្យដឹងថា មនុស្សចំនួន៥ម៉ឺន នាក់មកពីគ្រប់ទិសទីនៃប្រទេសរុស្ស៊ីបានចូលរួមការដង្ហែក្បួននេះ។ ថ្លែងមតិនៅទី
នេះ ថ្នាក់ដឹកនាំចលនា ប្រឆាំង Maidan បានប្រកាសថា Maidan ជាមជ្ឈមណ្ឌល
ប្រឆាំងរុស្ស៊ី។
ចលនានេះត្រូវបានបង្កើតនាខែមករាឆ្នាំ២០១៥ ដោយគោលដៅគឺរារាំង បណ្តាការធ្វើបដិវតន៍ព័ណ៌នៅរុស្ស៊ី។ Maidan ជានិយមន័យ ស្តីពីបណ្តា បាតុកម្ម
ដែលកើតមានឡើងនៅ Kiev សំដៅប្រឆាំងអតីតប្រធានាធិបតីអ៊ុយក្រែន លោក
Yanucovich ដែលផ្អាកការចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយ EU៕