អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov ។ (រូបថត៖ Sergei Bobylev / TASS) |
នាថ្ងៃទី ២១ ខែកញ្ញា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានអះអាងថា សេចក្ដីប្រកាសរបស់បេសកជនពិសេសរបស់ប្រធានាធិប តីអាមេរិកទទួលបន្ទុកបញ្ហាគ្រប់គ្រងអាវុធ លោក Marshall Billingslea ដែលថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់លក្ខខ័ណ្ឌថ្មីដល់ទីក្រុងម៉ូស្គូ ដើម្បីពន្យារពេលនៃសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) គឺមានលក្ខណៈ “ឱសាន វាទ។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានលោក Sergei Ryabkov បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកគឺជាសកម្មភាព គំរាមកំហែង ដែលអាចកាត់បន្ថយឱកាស ចុះហត្ថលេខា មិនថាលើកិច្ចព្រមព្រៀងណាមួយឡើយ។ ក្នុងពេលនោះ យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputniknews ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឲ្យដឹងថា រុស្ស៊ីនឹងស្វែងរកមធ្យោបាយ ដែលមានប្រយោជន៍ ដើម្បីការពារខ្លួនប្រសិនបើ មិនអាចឯកភាពជាមួយសហរដ្ឋអាមេរិកក្នុងការពន្យារពេលនៃសន្ធិសញ្ញា New START។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូសង្ឃឹម នឹងពន្យារពេលនៃសន្ធិសញ្ញានេះផងដែរ"៕