រុស្ស៊ីមាន​បំ​ណង​ចង់ឲ្យ​​ការចរចាជាមួយអ៊ុយក្រែន​ប្រព្រឹត្តិ​ទៅ​វិជ្ជមាន​និងជាក់​ស្តែង​ជាង​

Chia sẻ
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅពីថ្ងៃទី ២២ ខែមីនាបានឲ្យដឹងថា វិមានក្រឹមឡាំងបានបង្ហាញពីគោលបំណងចង់ឱ្យការចរចាដែលកំពុងប្រព្រឹត្តិទៅរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែ”វិជ្ជមាននិងជាក់ស្តែងជាង” ក្នុងបរិបទដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត។ 
រុស្ស៊ីមាន​បំ​ណង​ចង់ឲ្យ​​ការចរចាជាមួយអ៊ុយក្រែន​ប្រព្រឹត្តិ​ទៅ​វិជ្ជមាន​និងជាក់​ស្តែង​ជាង​ - ảnh 1គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ីក្នុងការចរចាសំដៅបញ្ចប់ជម្លោះ នៅទីក្រុង Brest ប្រទេសបេឡារុស្ស ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ភាគីរុស្ស៊ីបានផ្ញើសំណើរជាលាយលក្ខណ៍អក្សរទៅភាគីអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយក្រុងម៉ូស្គូសង្ឃឹមថាទីក្រុងគៀវនឹងផ្តល់ចម្លើយយ៉ាងជាក់ស្តែង និងឆាប់រហ័ស។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) បានដកស្រង់សម្តីរបស់លោក Peskov ដែលបានអះអាងថា ទីក្រុងម៉ូស្គូមិនស្វែងរកការបង្កើតរចនាសម្ព័ន្ធដើម្បីកែទម្រង់ឬកែប្រែរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋានក្នុងតំបន់នានានៅអ៊ុយក្រែននោះទេ។ លោកក៏បានសង្កត់ធ្ងន់ថា ភារកិច្ចរបស់ក្រសួងការពារជាតិរុស្ស៊ីគឺអនុវត្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២២ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថាត្រូវដោះស្រាយជម្លោះដោយសន្តិវិធី។

បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធឺណែត ទាក់ទងនឹងស្ថានភាពអព្យាក្រឹតភាពរបស់អ៊ុយក្រែន បន្ទាប់ពីមានការចរចាទល់មុខគ្នាជាច្រើនលើក ដែលបានប្រព្រឹត្តិទៅនៅតំបន់ព្រំដែនរវាងបេឡារុស្សនិងអ៊ុយក្រែន។ រហូតមកដល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែនមិនទាន់សម្រេចបានការឯកភាពគ្នាលើបញ្ហាជាក់ស្តែងណាមួយឡើយ៕

ប្រតិកម្មទៅវិញ