យន្តហោះប្រភេទ B52 របស់កងកម្លាំងជើងអាកាសអាមេរិក |
ក្នុងសេចក្តីប្រកាសមួយ លោក Peskov បានអះអាងសារជាថ្មីនូវគោលជំហររបស់ប្រទេសរុស្ស៊ី ដែលត្រូវបានលើកឡើងច្រើនលើកច្រើនសារដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយផ្តោតលើការគាំទ្រការពន្យារពេលសំរាប់សន្ធិសញ្ញា START ដែលជាឯកសារតែមួយគត់នៅតែមានសុពលភាពក្នុងវិស័យរំលាយសព្វាវុធ។ លោក Peskov បានសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូបានរង់ចាំទីក្រុងវ៉ាស៊ីនតោន បកស្រាយឲ្យច្បាស់លាស់អំពីគោលជំហររបស់ខ្លួន ហើយ រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចានៅក្នុងក្របខ័ណ្ឌជាក់ស្តែងពិតប្រាកដផងដែរ៕