រុស្ស៊ីមិនទាន់តបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាងលិច នៅឡើយ

Chia sẻ
(VOVworld) – រុស្ស៊ីមិនទាន់តបតវិញបណ្ដាបទដាក់
ទណ្ឌកម្មរបស់លោកខាងលិច នៅឡើយ ប៉ុន្តែ ម៉ូស្គូ
អាចពិនិត្យមើលការចូលរួមរបស់បណ្ដាក្រុមហ៊ុន
នៃប្រទេសលោក ខាងលិចនានាដែលកំពុងធ្វើ
សកម្មភាពនៅរុស្ស៊ី ជាពិសេសលើវិស័យថាមពល
ក្នុងករណី លោកខាងលិចនិងអាមេរិកបន្តដាក់ទណ្ឌកម្មថ្មី។

រុស្ស៊ីមិនទាន់តបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាងលិច នៅឡើយ - ảnh 1
ស្ស៊ីមិនទាន់តបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាងលិច នៅឡើយ (Image: Vietnam+)


(VOVworld) – រុស្ស៊ីមិនទាន់តបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់លោកខាង
លិច នៅឡើយ ប៉ុន្តែ ម៉ូស្គូអាចពិនិត្យមើលការចូលរួមរបស់បណ្ដាក្រុមហ៊ុននៃ
ប្រទេសលោក ខាងលិចនានាដែលកំពុងធ្វើសកម្មភាពនៅរុស្ស៊ី ជាពិសេស
លើវិស័យថាមពល ក្នុងករណី លោកខាងលិចនិងអាមេរិកបន្តដាក់ទណ្ឌកម្មថ្មី។ នេះគឺជាការព្រមានរបស់ ប្រធានាធាបតីរុស្ស៊ី លោក Vladimir Putin ដែលត្រូវ
បាននាំចេញ នាថ្ងៃទី ២៩ មេសា នៅរដ្ឋធានី Minsk របស់បេឡារុសនៅខាងក្រៅ
សន្និសីទកំពូលក្នុងតំបន់។ ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន ប្រធានា
ធិបតីរុស្ស៊ីបានព្រមានថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនឹងជះ
ឥទ្ធិពលអាក្រក់ដល់សកម្មភាពនៃក្រុមហ៊ុនថាមពលធំ របស់ប្រទេសនេះនៅ
រុស្ស៊ី។ ថ្នាកដឹកនាំរុស្ស៊ីក៏បានចោទប្រកាន់វិមានសក្នុងការឈរ ខាងក្រោយ
វិបត្តិនៅអ៊ុយក្រែន។ ក្រៅពីនោះ លោក Putin ក៏បានអះអាងជាថ្មីម្តងទៀត ថា៖ គ្មានវត្តមានរបស់កងទ័ពរុស្ស៊ីលើដែនដីរបស់អ៊ុយក្រែនទេ។ ក្នុងព្រឹត្តិការណ៍
ទាក់ ទិនមួយទៀត នាថ្ងៃទី ២៩ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បាន
ពិភាក្សាអំពី ស្ថានភាពតានតឹងនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែនផដដែរ៕

ប្រតិកម្មទៅវិញ