|
រុស្ស៊ីមានគោលមាគ៌ាកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានឲ្យដឹងថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ជាមួយអាស៊ាន ហើយប្រការនេះ នឹងត្រូវបានជំរុញនៅសន្និសីទអាស៊ាន-រុស្ស៊ី
ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Sochi នាថ្ងៃទី ១៩ និងទី ២០ ឧសភា
ខាងមុខ។ អ្នកប្រមុខប្រទេសរុស្ស៊ីបានអះអាងថា៖ ទំនាក់ទំ នងលើគ្រប់វិស័យ
ខាងនយោបាយសេដ្ឋកិច្ចនិងមនុស្សធម៌រវាងរុស្ស៊ីនិងអាស៊ានគឺជា មូលដ្ឋាន
រឹងមាំដែលរួមចំណែកនាំទំនាក់ទំនងនេះឡើងកំពស់ថ្មីមួយ ហើយនាំមកនូ
វស្ថិរភាព និងកំណើនសេដ្ឋកិច្ចសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងស្រុង។ ថ្នាក់
ដឹកនាំរុស្ស៊ីក៏បានឲ្យដឹង ថែមទៀតថា៖ សន្និសីទជាន់ខ្ពស់ខាងមុខរវាងភាគី
ទាំងពីរនៅទីក្រុង Sochi នឹងពិភាក្សាអំពី ភាពចាំបាច់នៃការបង្កើនសន្តិសុខ
តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងបណ្តាញបទ ល្មើសឆ្លងព្រំដែន៕