រុស្ស៊ីមានគោលបំណងចង់ស្តារ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អឺរ៉ុប

Chia sẻ
(VOVWORLD) - ក្នុងអត្ថបទសរសេរមួយនៅកាសែត Die Zeit របស់អាល្លឺម៉ង់ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាចាប់ផ្ដើមសង្គ្រាមការពារមាតុប្រទេសដ៏មហិមា រ្យ (១៩៤១-២០២១) នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីមានគោលបំណងចង់ស្ដារទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអឺរ៉ុប។ 
រុស្ស៊ីមានគោលបំណងចង់ស្តារ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អឺរ៉ុប - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

យោងតាមលោក Vladimir Putin បានឲ្យដឹងថា ភាគីទាំងពីរមានផលប្រយោជន៍រួមជាច្រើន ក្នុងនោះមានបញ្ហាសន្តិសុខ ស្ថិរភាពយុទ្ធសាស្ត្រ ការថែទាំសុខភាព ការអប់រំ ឌីជីថល ថាមពល វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន។

លើសពីនេះទៅទៀត លោកប្រធានាធិបតី Vladimir Putin ក៏បានចង្អុលបង្ហាញអំពីការចុះខ្សោយនៃប្រព័ន្ធសន្តិសុខនៅអឺរ៉ុប និងគ្រោះអាសន្នអំពីការរត់ប្រណាំងសព្វាវុធ ដែលកាន់តែកើនឡើង។ លោកបានក្រើនរំលឹកថា រុស្ស៊ី និងអឺរ៉ុបកំពុងបាត់បង់ឱកាស ដែលភាគីទាំងពីរអាចទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការផងដែរ៕ 

ប្រតិកម្មទៅវិញ