យន្តហោះចម្បាំងអាមេរិច។̣ (រូបថត: AMN Al-Masdar News / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថារាល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាមេរិក ដើម្បីលុបចោលបទបញ្ញាត្តិស្ដីពីការកាត់បន្ថយអាវុធអន្តរជាតិនាបច្ចុប្បន្ន នាំឲ្យទីក្រុងម៉ូស្គូមានក្ដីព្រួយបារម្ភ។ លោក Sergei Lavrov បានចាត់ទុកថារុស្ស៊ី និងអាមេរិក ក្នុងនាមជាប្រទេសកម្មសិទ្ធិសក្ដានុពលនុយគ្លេអ៊ែរច្រើនបំផុត ហើយមានការទទួលខុសត្រូវជាពិសេសអំពីការរក្សាសន្តិសុខសកល។
សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការខិតខំប្រឹងប្រែងដើម្បីធានាឲ្យអាមេរិកអាចបង្អួតកម្លាំងយោធាបានលើកឡើងអំពីការដកខ្លួនចេញពី សន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរយៈចម្ងាយមធ្យម (INF) ផងដែរ៕