ប្រទេសរុស្ស៊ីព្រមានអំពីហានិភ័យនៃការវិលត្រឡប់សម័យសង្គ្រាមត្រជាក់បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពី INF |
តំណាងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក៏បានអំពាវនាវឱ្យអាមេរិកចរចារ ដើម្បីបន្តពន្យារពេលដល់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) ដែលគ្រោងនឹងផុតកំណត់នៅដើមឆ្នាំ ២០២១ ខាងមុខ។ ការព្រមានដូចពោលខាងនេះបានលើកឡើងបន្ទាប់ពីឌូម៉ាជាតិនៃប្រទេសរុស្ស៊ី បានផ្តល់ស្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរការអនុវត្តន៍ INF ។ មុននេះអាមេរិកបានព្យួរជាផ្លូវការសមរាប់កាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញា INF ចាប់ពីថ្ងៃទី ២ ខែកុម្ភៈដោយចោទប្រកាន់រុស្ស៊ីពីបទរំលោភលើសន្ធិសញ្ញានេះ ព្រមទាំងចាប់ផ្តើមអនុវត្តដំណើរការដកខ្លួនចេញពី INF ដែលអូសបណ្លាយរយៈពេល ៦ ខែផងដែរ៕