រុស្ស៊ីព្រមានលោកខាងលិចថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ

Chia sẻ
(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងម៉ូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដោយបណ្តាប្រទេសលោកខាងលិច នឹងធ្វើឱ្យជម្លោះបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។
រុស្ស៊ីព្រមានលោកខាងលិចថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសេតវិមានក្នុងក្រុង Washington ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2022។ រូបថត៖ Kevin Lamarque/Reuters

លោក Peskov បានសង្កត់ធ្ងន់ថា នេះមិនមែនជាផលប្រយោជន៍របស់អ៊ុយក្រែននោះទេ។

ដោយលើកឡើងពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អ្នកនាំពាក្យ Peskov បានចាត់ទុកថា នេះមិននាំមកនូវលទ្ធផលវិជ្ជមាននោះទេ ហើយរុស្ស៊ីក៏មិនបានឃើញឱកាសសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែនដែរ។ នាព្រឹកថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយុក្រែនលោក Zelensky បានប្រកាសនៅលើគណនី Twitter ថា លោកកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បី "ពង្រឹងសមត្ថភាពស្តារឡើងវិញ និងការពារខ្លួនរបស់អ៊ុយក្រែន"។ យោងតាមកាលវិភាគ លោក Zelensky នឹងជួបប្រធានាធិបតីអាមេរិកលោក Joe Biden និងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក ដើម្បីស្នើរសុំជំនួយអាវុធបន្ថែមទៀត។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏ត្រូវបានរំពឹងថា នឹងយល់ព្រមលើការបញ្ជូនប្រព័ន្ធកាំជ្រួច Patriot កម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីបំផុត ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដល់ទីក្រុងគៀវ៕

 

ប្រតិកម្មទៅវិញ