រុស្ស៊ីពិនិត្យមើលលទ្ធភាពកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ សីហា កាសែត “Izvestia”
បានដកស្រងប្រភព ព័ត៌មានការទូតរុស្ស៊ី ឲ្យដឹងថា៖
ប្រទេសនេះកំពុងពិនិត្យមើលលទ្ធភាពឆ្លើយតប
តវិញឧបាយកលភេរវកម្មនៅ Crimea ដែលភាគីម៉ូស្គូ
បានចាត់ទុកថាមានការទាក់ ទិនរបស់ចារកម្មនៃ
កងទ័ពអ៊ុយក្រែន ក្នុងនោះ ពិភាក្សាអំពីលទ្ធភាព
កាច់ផ្តាច់ ទំនាក់ទំនងការទូតជាមួយ Kiev។ 
រុស្ស៊ីពិនិត្យមើលលទ្ធភាពកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន    - ảnh 1
រុស្ស៊ីពិនិត្យមើលលទ្ធភាពកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន (VNA)


(VOVworld) – នាថ្ងៃទី ១២ សីហា កាសែត “Izvestia” បានដកស្រងប្រភព
 ព័ត៌មានការទូតរុស្ស៊ី ឲ្យដឹងថា៖ ប្រទេសនេះកំពុងពិនិត្យមើលលទ្ធភាពឆ្លើយ
តប តវិញឧបាយកលភេរវកម្មនៅ Crimea ដែលភាគីម៉ូស្គូបានចាត់ទុកថា
មានការទាក់ ទិនរបស់ចារកម្មនៃកងទ័ពអ៊ុយក្រែន ក្នុងនោះ ពិភាក្សាអំពី
លទ្ធភាពកាច់ផ្តាច់ ទំនាក់ទំនងការទូតជាមួយ Kiev។ ប៉ុន្តែ ប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin នឹងនាំចេញសេចក្តីសម្រេចចុងក្រោយបន្ទាប់ពី
វិភាគព័ត៌មានយ៉ាងម៉ត់ចត់។ ម៉ូស្គូកំពុងពិនិត្យមើលលទ្ធភាពបិទទ្វារស្ថាន
ទូតរបស់ខ្លួនប្រចាំនៅទីក្រុង Kiev ហើយកោះហៅបុគ្គលិកការទូតទាំងឡាយ
វិលត្រឡប់មកប្រទេសវិញ បន្ទាប់ពី ភាគីអ៊ុយក្រែនបដិសេធការផ្តើមឡើង
របស់រុស្ស៊ីស្តីពីការចាត់តាំង លោក Mikhail Babich ជំនួសឲ្យឯកអគ្គរដ្ឋទូត
រុស្ស៊ីប្រចាំនៅអ៊ុយក្រែន លោក Mikhail Zurabov។ រហូតមកដល់ពេលនេះ
តំណាងជាផ្លូវការរបស់រុស្ស៊ីប្រចាំនៅ Kiev គឺភារៈធារី បណ្តោះអាសន្នលោក
 Sergey Toropov ។ អ៊ុយក្រែនក៏មិនបញ្ជូនឯកអគ្គរដ្ឋទូត របស់ខ្លួនទៅ
កាន់រុស្ស៊ី គិតតាំងពីឆ្នាំ ២០១៤ ហើយនៅមានភារៈធារីការទូតប្រចាំ
នៅម៉ូស្គូ តែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ