រុស្ស៊ីប្រើសិទ្ធិវេតូអំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះMH17

Chia sẻ
(VOVworld)- នាថ្ងៃទី២៩កក្កដា រុស្ស៊ីបានប្រើ សិទ្ធិវេតូ
របស់ខ្លួន ដើម្បី ច្រានចោល សេចក្តីព្រាងមួយស្តីពីការ
បោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ

រុស្ស៊ីប្រើសិទ្ធិវេតូអំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះMH17 - ảnh 1
រុស្ស៊ីប្រើសិទ្ធិវេតូអំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះMH17
 (រូបថតៈ RT)


(VOVworld)- នាថ្ងៃទី២៩កក្កដា រុស្ស៊ីបានប្រើ សិទ្ធិវេតូរបស់ខ្លួន ដើម្បី ច្រានចោល សេចក្តីព្រាងមួយស្តីពីការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា
ជាតិ អំពីការបង្កើតតុលាការអន្តរជាតិជំនុំជំរះរឿងធ្លាក់យន្តហោះ MH17 នៅតំបន់
Donbass ភាគខាងកើតអ៊ុយក្រែននាខែកក្កដាឆ្នាំ២០១៤។ សេចក្តីព្រាងនេះ ទទួល
បានការស្រុះចិត្តគំនិតជាច្រើនពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
ចំនួន១១លើ១៥ និងមានប្រទេសចំនួន៣បោះឆ្នោតអនុបវាទ។ ថ្លែងមតិបន្ទាប់
ពីការបោះឆ្នោត រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ចូនម៉ាឡេស៊ី លោក Liow
Tiong Lai បានឲ្យដឹងថា លោកមានក្តីអស់សង្ឃឹមយ៉ាងខ្លាំង ពេលដែលសេចក្តីព្រាង
នេះ ពុំទទួលបានការគាំទ្រពី ក្រុមប្រឹក្សានេះក្នុងការអនុវត្តជំហានចាំបាច់ដើម្បីបញ្ចូន ជនឧក្រិដ្ឋបាញ់ធ្លាក់យន្តហោះ MH17 យកទៅផ្តន្ទាទោសតាមច្បាប់។ ក្នុងពេល
ជាមួយគ្នា នោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin
បាន បន្តថា សេចក្តីព្រាងនេះមិនសមស្រប ហើយការប្រើសិទ្ធិវេតូរបស់រុស្ស៊ីមិនមែន
ជា ឧបស័គ្គសម្រាប់រាល់ការសង្កេតឬដំណើរការអនុវត្តច្បាប់ឡើយ៕

ប្រតិកម្មទៅវិញ