លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner (រូបថត៖ VNA) |
នាថ្ងៃទី ២៧ ខែសីហា គណៈកម្មការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីបានសម្រេចរួចរាល់ការធ្វើតេស្ត ADN សាកសពជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះ Embraer នៅតំបន់ Tver ភាគខាងជើងទីក្រុងម៉ូស្គូ។ លទ្ធផលបានបង្ហាញថាជនរងគ្រោះម្នាក់គឺជាលោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner។ គណៈកម្មការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីបានលើកច្បាស់ថា អត្តសញ្ញាណជនរងគ្រោះទាំង១០នាក់ ត្រូវបានកំណត់ថាត្រឹមត្រូវនឹងបញ្ជីឈ្មោះអ្នកដំណើរនៅលើយន្តហោះ។
សូមបញ្ជាក់ថា នាថ្ងៃទី ២៣ សីហា យន្តហោះឯកជន Embraer Legacy ដែលត្រូវបានចាត់ទុកថាជាកម្មសិទ្ធិរបស់លោក Yevgeny Prigozhin ត្រូវធ្លាក់នៅខ័ណ្ឌ Bologovsky ខេត្ត Tver ។ ក្រោយមក ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះ ហើយបានឲ្យដឹងថា គណៈកម្មការស៊ើបអង្កេត សហព័ន្ធរុស្ស៊ីកំពុងស៊ើបអង្កេតលើករណីធ្លាក់យន្តហោះនេះ៕