ស្ថានទូតស៊ុយអែតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ (ប្រភព៖ wikipedia.org) |
ឆ្លើយតបនឹងកាយវិការនេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បានរិះគន់ថា នេះគឺជាសកម្មភាព មិនសមហេតុ ផលនោះឡើយ។ មន្ត្រីរូបនេះបានប្រកាសថា ទីក្រុង Stockholm នឹងធ្វើការសងសឹកវិញ យ៉ាងសមស្របទៅនឹងសកម្មភាព "មិនសមហេតុ ផល" របស់ក្រុងម៉ូស្គូ។
មួយថ្ងៃមុននោះ ក្រសួងការបរទេស រុស្ស៊ីក៏បានប្រកាស ដាក់មន្ត្រីការ ទូតអាល្លឺម៉ង់ចំនួន ៤០ នាក់នៅក្នុងបញ្ជី "មិនស្វាគមន៍" ក្នុងការសងសឹកចំពោះទង្វើស្រដៀងគ្នារបស់ទីក្រុងប៊ែរឡាំងកាលពីមុននោះ។ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងម៉ូស្គូ ដើម្បីជូនដំណឹងពីការសម្រេចចិត្តនេះ៕