ក្រសួងការបរទេសរុស្ស៊ី (ប្រភព៖ Shutterstock) |
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីសំដៅផ្លាស់ប្តូរគោលនយោបាយរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ដូចទៅនឹងរាល់ដងដែរ រុស្ស៊ីបានបង្ហាញឱ្យឃើញថា ទោះបី រងទណ្ឌកម្មក៏ដោយ ប៉ុន្តែទីក្រុងម៉ូស្គូនៅតែមានសមត្ថភាពកាត់បន្ថយផលវិបាក។ ក្រសួងការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីបើកចំហចំពោះវិធានការការទូតដោយឈរលើគោលការណ៍គោរព សមភាព និងមានផលប្រយោជន៍ដូចគ្នា។
មុននេះ កាលពីថ្ងៃទី ២២ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាស "ដាក់ទណ្ឌកម្មដំបូង" ទៅលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និង "ឥស្សរជន" លើវិស័យនេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់ជាផ្លូវការឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR)និងសាធារណរដ្ឋប្រជាមានិត Lugansk ស្វ័យប្រកាស (LPR) នៅ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕