|
អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden (Reuter) |
VOV-ទីភ្នាក់ងារសារព័ត៌មាន Itar tass របស់រុស្ស៊ីនារសៀលថ្ងៃទី១សីហាបាន
ជូនដំណឹងថាអតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward
Snowden បានចាកចេញពីកន្លែងឆ្លងដែនរបស់ព្រលានយន្តហោះ Sheremetyevo
នៅទីក្រុងមូស្គូ ជាកន្លែងដែលលោកបានលាក់ខ្លួនចាប់ពីថ្ងៃទី២៣មិថុនាមក
ក្រោយពេលបានស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីផ្ដល់លិខិតអនុញ្ញាតភៀស
ខ្លួនជាបណ្ដោះអាសន្នក្នុងរយៈពេល១ឆ្នាំ។ មេធាវីរបស់ Edward Snowden បាន
បញ្ជាក់ព័ត៌មានខាងលើ ប៉ុន្តែមិនឲ្យដឹងកន្លែងដែល Snowden កំពុងស្នាក់នៅ
ឡើយ។
បន្ទាប់ពីនោះវិមានសបានសម្ដែងការព្រួយបារម្មណ៍ចំពោះការសំរេចចិត្ត
របស់រុស្ស៊ីទន្ទឹមនឹងនោះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Barack Obama
អាចនឹងមិនចូលរួមសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើប
លេចចេញជួរមុខ (G 20) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងមូស្គូនាពេលខាង
មុខ។ ក្នុងពេលនោះប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក
លោក Robert Menendez បានព្រមានថាការសំរេចចិត្តពោលខាងលើរបស់រុស្ស៊ីជា
ជំហានថយក្រោយចំពោះទំនាក់ទំនងវ៉ាស៊ីនតោន-ម៉ូស្គូ៕