រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov |
ឆ្លើយបទសម្ភាសទៅកាន់សារព័ត៌មានវៀតណាម លោក Sergei Lavrov បានលើកច្បាស់ថា "តំបន់ទ្រនាប់" នេះ ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងមួយដែលស៊ីរីនិងទួរគីបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៨។ យោងតាមនោះ ប្រទេសទាំងពីរ បានសហការគ្នាដើម្បីទប់ស្កាត់ពីការគំរាមកំហែងភេរវកម្មនៅព្រំដែនរួមផងដែរ។ លោកក៏បានបន្តទៀតថាស៊ីរីនិងទួរគី កំពុងពិភាក្សាគ្នា លើខ្លឹមសារលំអិតចុងក្រោយស្តីពីទម្រង់នៃ "តំបន់ទ្រនាប់"នេះ ហើយរាល់ការសម្រេចចិត្តចុងក្រោយនេះ នឹងត្រូវបានគិតដល់គោលជំហររបស់ ទីក្រុង Damascus ក៏ដូចជា ធានាបាននូវអត្ថប្រយោជន៍ធំបំផុតរបស់ទីក្រុង Ankara ផងដែរ៕