រុស្ស៊ីបដិសេធការចោទប្រកាន់វាយប្រហារទៅលើក្រុមប្រឆាំងគាំពាដោយអាមេរិកនៅស៊ីរី

Chia sẻ
(VOVworld) - នាថ្ងៃទី១៩ មិថុនា អ្នកនាំពាក្យក្រសួង
ការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រី Igor Konashenkov
បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីនិងអាមេរិក
ទើបនឹងបានរៀបចំសន្និសីទតាមបណ្ដាញអ៊ីនធឺណែត
អំពីបញ្ហាបង្ការការប៉ះទង្គិចគ្នានិងធានាសន្តិសុខសំរាប់ជើងហោះហើរក្នុងក្របខ័ណ្ឌយុទ្ធនាការវាយប្រហារតាមជើងអាកាសប្រឆាំងភេរវកម្មនៅស៊ីរី។
រុស្ស៊ីបដិសេធការចោទប្រកាន់វាយប្រហារទៅលើក្រុមប្រឆាំងគាំពាដោយអាមេរិកនៅស៊ីរី - ảnh 1
នាវាចម្បាំងរុស្ស៊ីវាយប្រហារទៅលើមូលដ្ឋានរបស់ពួកភេរវករនៅស៊ីរី (រូបថត៖Atimes)

(VOVworld) - នាថ្ងៃទី១៩ មិថុនា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍
ត្រី Igor Konashenkov បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីនិង អាមេរិកទើបនឹង
បានរៀបចំសន្និសីទតាមបណ្ដាញអ៊ីនធឺណែតអំពីបញ្ហាបង្ការការប៉ះទង្គិចគ្នានិង
ធានាសន្តិសុខសំរាប់ជើងហោះហើរក្នុងក្របខ័ណ្ឌយុទ្ធនាការវាយប្រហារតាមជើង
អាកាសប្រឆាំងភេរវកម្មនៅស៊ីរី។សន្និសីទត្រូវបានរៀបចំឡើងក្រោយពីភាគីអាមេរិក
ផ្សព្វផ្សាយព័ត៌មានថា កងទ័ពជើងអាកាសរុស្ស៊ីនាថ្ងៃទី១៦ មិថុនា បានអនុវត្តនការ
វាយប្រហារដោយមានចេតនាតម្រង់ទៅលើកងកម្លាំង ដែលអាមេរិកហៅថាភាគី
ប្រឆាំងនៅស៊ីរី ដោយមិនអើពើដល់សំណើររបស់ អាមេរិកឡើយ។ប៉ុន្តែ ក្រសួងការ
ពារជាតិរុស្ស៊ីបានឲ្យដឹងថា គោលដៅដែលកង ទ័ពជើងអាកាសប្រទេសនេះវាយ
ប្រហារ ស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រពីតំបន់ ដែលអាមេរិកប្រកាសថា គឺរបស់
ភាគីប្រឆាំងស៊ីរី។ឧត្តមសេនីយ៍ត្រី Igor Konashenkov បានសង្កត់ធ្ងន់ថា កងទ័ពជើង
អាកាសរុស្ស៊ីបានធ្វើសកម្មភាពក្នុង ក្របខ័ណ្ឌដែលបានឯកភាពដោយទាំង
អាមេរិកនិងរុស្ស៊ី ព្រមទាំងជូនដំណឹងពី មុនសំរាប់សមាជិកទាំងឡាយក្នុងសម្ព័ន្ធ
ភាពយោធាដឹកនាំដោយអាមេរិកអំពី គោលដៅវាយប្រហារហើយ៕

ប្រតិកម្មទៅវិញ