រុស្ស៊ីប្ដេជ្ញាផ្អាកសន្ធិសញ្ញា New START

Chia sẻ

(VOVWORLD) - លោកអនុរដ្ឋ មន្ត្រី Ryabkov បានបញ្ជាក់ថា រុស្ស៊ីស្ម័គ្រចិត្តដាក់ចេញការសន្យាលើការគោរពតាម ដែនកំណត់បរិមាណក្រោមកិច្ចព្រមព្រៀងនេះ ហើយជំហររបស់ទីក្រុងម៉ូស្គូមិន អាស្រ័យលើការដែលថា តើសហរដ្ឋអាមេរិកផ្លាស់ប្តូរទិន្នន័យឬអត់នោះទេ។

រុស្ស៊ីប្ដេជ្ញាផ្អាកសន្ធិសញ្ញា New START  - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ថ្លែងក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ (រូបថត៖ AFP/VNA)
នាថ្ងៃទី២៩ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដោយប្រកាសថា ទីក្រុងម៉ូស្គូនឹង មិនផ្លាស់ប្តូរជំហរអំពីការផ្អាកការចូលរួមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) នោះទេ បើទោះបីជាសហរដ្ឋ អាមេរិកបានសម្រេចចិត្តបញ្ឈប់ការ ផ្លាស់ប្តូរទិន្នន័យជាមួយទីក្រុងម៉ូស្គូក្រោមកិច្ចព្រមព្រៀងនេះក៏ដោយ។ លោកអនុរដ្ឋមន្ត្រី Ryabkov បានបញ្ជាក់ថា រុស្ស៊ីស្ម័គ្រចិត្តដាក់ចេញការសន្យាលើការគោរពតាម ដែនកំណត់បរិមាណក្រោមកិច្ចព្រមព្រៀងនេះ ហើយជំហររបស់ទីក្រុងម៉ូស្គូមិន អាស្រ័យលើការដែលថា តើសហរដ្ឋអាមេរិកផ្លាស់ប្តូរទិន្នន័យឬអត់នោះទេ។ លោក បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែជាភាគីមួយនៃសន្ធិសញ្ញានេះ ហើយមាន កាតព្វកិច្ចគោរពតាមការផ្ញើរទិន្នន័យ។
កាលពីថ្ងៃទី ២៨ ខែមីនា សេតវិមានបានឲ្យដឹង សហរដ្ឋអាមេរិកបានជូនដំណឹង ដល់រុស្ស៊ីថា ប្រទេសនេះនឹងបញ្ឈប់ការផ្លាស់ប្តូរទិន្នន័យមួយចំនួនស្តីពីកម្លាំងនុយ ក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន បន្ទាប់ពីទីក្រុងម៉ូស្គូបានបដិសេធមិនធ្វើយ៉ាងដូច្នេះ ដោយបានហៅថាជាការឆ្លើយតបចំពោះការផ្អាកចូលរួម New START ពីភាគីរុស្ស៊ី៕

ប្រតិកម្មទៅវិញ