រុស្ស៊ីបញ្ឈប់សហប្រតិបត្តិការជាមួយអាមេរិកក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបញ្ឈប់ សហប្រតិបត្តិការជាមួយអាមេរិកក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នាស្តីអំពី ការជៀសវាងប៉ះទង្គិចលើដែនអាកាសរបស់ស៊ីរី បន្ទាប់ពី យន្តហោះចំបាំង Su-22 នៃប្រទេសមជ្ឈឹមបូព៌ារនេះត្រូវបានកងទ័ពចម្រុះដឹកនាំអាមេរិកបាញ់ធ្លាក់។ 
រុស្ស៊ីបញ្ឈប់សហប្រតិបត្តិការជាមួយអាមេរិកក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នា - ảnh 1 រុស្ស៊ីបញ្ឈប់សហប្រតិបត្តិការជាមួយអាមេរិកក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នាស្តីអំពីការជៀសវាងប៉ះទង្គិចលើដែនអាកាសស៊ីរី

(VOVworld) – នាថ្ងៃទី ១៩ មិថុនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបញ្ឈប់ សហប្រតិបត្តិការជាមួយអាមេរិកក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នាស្តីអំពី ការជៀសវាងប៉ះទង្គិចលើដែនអាកាសរបស់ស៊ីរី បន្ទាប់ពី យន្តហោះចំបាំង Su-22 នៃប្រទេសមជ្ឈឹមបូព៌ារនេះត្រូវបានកងទ័ពចម្រុះដឹកនាំអាមេរិកបាញ់ធ្លាក់។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានលើកច្បាស់ថា៖ ចាប់ពីថ្ងៃទី ១៩ មិថុនា ក្រសួងនេះនឹងបញ្ឈប់កាណាល់ទាក់ទងជាមួយអាមេរិកក្នុងក្របខ័ណ្ឌឯក សារពោលខាងលើ ព្រមទាំង ស្នើឲ្យមេបញ្ជាការអាមេររិកដំណើរការស៊ើប អង្គេតហើយជួនដំណឹងលទ្ធផលនិងវិធានការដែលនឹងត្រូវបានអនុវត្ត។ តាមក្រសួងការពារជាតិរុស្ស៊ីថា៖ យន្តហោះចំបាំងនិងឧបករណ៍ហោះហើរគ្មាន មនុស្សបើករបស់សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកប្រសិនបើកំលាំងជើងអាកាសរុស្ស៊ីរកឃើញបាននៅតំបន់ប៉ែកខាងលិចទន្លេ  Euphrates នឹងត្រូវបានចាត់ទុកជា «មុខសញ្ញា» លើដែនអាកាសនឹងត្រូវបានតាមដាន។ ក្រសួងការពារជាតិរុស្ស៊ីក៏បានរិះគន់ការវាយប្រហារទៅលើយន្តហោះរបស់ កំលាំងជើងអាកាសស៊ីរី ហើយចាត់ទុកនេះគឺជាទង្វើដែលរំលោភដ៏ធ្ងន់ធ្ងរទៅលើ ច្បាប់អន្តរជាតិនិងអធិបតេយ្យភាពរបស់ស៊ីរី។ ស្ថាប័ននេះក៏បានឲ្យដឹងថែមទៀត ថា៖ អាមេរិកមិនដំណើរការកាណល់ទាក់ទងជាមួយរុស្ស៊ីមុនកើតមានឡើង រឿងហេតុនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ