(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា បន្ទាប់ពីការដែលយន្តហោះយោធារបស់រុស្ស៊ី ត្រូវទ័ពអាកាសទួរគីបាញ់ធ្លាក់នៅដំបន់ស៊ីរីមក ស្ថាប័នគ្រប់គ្រងអាកាសចរ ណ៍រុស្ស៊ីបានបង្កើនរាល់វិធានការសន្តិសុខសម្រាប់ជើងហោះហើររវាងប្រ ទេសទាំងពីរដោយក្រុមអាកាសចរណ៍នានារបស់រុស្ស៊ីអនុវត្ត។ តាមនោះនឹង អនុវត្តការត្រួតពិនិត្យមត់ចត់ចំពោះអ្នកដំណើរនិងអ្នកជនដំណើរនៅ ព្រលាន
យន្តហោះ ហើយឥវ៉ាន់ក៏ត្រូវការត្រួតពិនិត្យយ៉ាងប្រយ័ត្នប្រយែង ដែរ។ ក្នុង
ក្របខ័ណ្ឌនៃកញ្ចប់វិធានការពោលខាងលើ ក្រុមហ៊ុនអាកាសចរ ណ៍នានាដែល
អនុវត្តរាល់ជើងហោះហើរទៅកាន់ទួរគីនឹងបង្កើនអ្នកបើកបរ និងអ្នកបំរើ ព្រម
ទាំងប្រមូលផ្តុំភ្នាក់ងារសន្តិសុខនិងអ្នកជំនាញបច្ចេកទេស ដើម្បីធានារាល់វិធាន
ការសន្តិសុខ៕