រុស្ស៊ីនិងអ៊ីស្រាអ៊ែលសន្យាសហការប្រឆាំងនឹងភេរវកម្ម

Chia sẻ
(VOVworld) - នៅជំនួបចរចារនាថ្ងៃទី១០ វិច្ចិកានៅ
ក្រុង Jerusalem នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក​
Benjamin Netanyahu និងសមភាគីរុស្ស៊ីលោក Dmitry
Medvedev បានសន្យាលើការជំរុញខ្លាំងនូវកិច្ចសហ
ការប្រឆាំងភេរវកម្ម។
រុស្ស៊ីនិងអ៊ីស្រាអ៊ែលសន្យាសហការប្រឆាំងនឹងភេរវកម្ម - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖AFP/TTXVN)

(VOVworld) - នៅជំនួបចរចារនាថ្ងៃទី១០ វិច្ចិកានៅក្រុង Jerusalem នាយក
រដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក​ Benjamin Netanyahu និងសមភាគីរុស្ស៊ីលោក Dmitry
Medvedev បានសន្យាលើការជំរុញខ្លាំងនូវកិច្ចសហការប្រឆាំងភេរវកម្ម។ថ្លែងមតិនៅ
សន្និសីទកាសែតបន្ទាប់នោះ លោក Netanyahu ប្រកាសថា អ៊ីស្រាអ៊ែល រុស្ស៊ី អាមេរិក
និងប្រទេសផ្សេងៗទៀត មានគោលដៅរួមមួយនោះគឺលុបបំបាត់ក្រុមរដ្ឋអ៊ីស្លាម
(IS) ស្វ័យប្រកាស។ដោយហេតុនេះ តាមលោកថា ចាំបាច់ត្រូវ បង្កើតឡើងសម្ព័ន្ធ
ភាពរវាងអាមេរិក រុស្ស៊ី អ៊ីស្រាអ៊ែលនិងភាគីទាក់ទិននានាដើម្បី កំទេចក្រុមភេរវកម្ម
នេះ។សារព័ត៌មានអ៊ីស្រាអ៊ែលបានដកស្រង់សម្ដីនាយករដ្ឋ មន្រ្តីរុស្ស៊ីលោក
Medvedev ដែលថា ប្រទេសទាំងពីរសុទ្ធតែទទួលរងការខូចខាត ពីអំពើភេរវកម្ម
ដែលមានប្រភពដើមរួម ហើយនេះជាមូលហេតុដើម្បីប្រទេស ទាំងពីរសហប្រតិ
បតិ្តការប្រឆាំងលទ្ធិភេរវកម្ម៕

ប្រតិកម្មទៅវិញ