រុស្ស៊ីនិងអាមេរិកឯកភាពមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតីស៊ីរី នាបច្ចុប្បន្ន

Chia sẻ
(VOVworld) – នាថ្ងៃទី ២៥ មិនា ទីភ្នាក់ងារសារព័ត៌មាន
រុស្ស៊ី Interfax បានដក ស្រង់សំដីរបស់អនុរដ្ឋមន្ត្រីការបរ
ទេសរុស្ស៊ី លោក Sergei Ryabkov ថា៖ ប្រទេសនេះនិង
អាមេរិកបានឯកភាពទស្សនៈគ្នាថា៖ អនាគតរបស់
ប្រធានាធិបតី ស៊ីរី លោក  Bashar al Assad
មិនគប្បីពិភាក្សានាបច្ចុប្បន្នទេ។ 

រុស្ស៊ីនិងអាមេរិកឯកភាពមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតីស៊ីរី នាបច្ចុប្បន្ន - ảnh 1
រុស្ស៊ីនិងអាមេរិកឯកភាពមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតីស៊ីរី នាបច្ចុប្បន្ន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ មិនា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដក
ស្រង់សំដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ថា៖ ប្រទេស
នេះនិងអាមេរិកបានឯកភាពទស្សនៈគ្នាថា៖ អនាគតរបស់ប្រធានាធិបតី ស៊ីរី
លោក  Bashar al Assad មិនគប្បីពិភាក្សានាបច្ចុប្បន្នទេ។ ថ្លែងមតិក្នុងពេល
 វាយតំលៃដំណើរទស្សនកិច្ចនៅរុស្ស៊ីនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេស
 អាមេរិក លោក John Kerry លោក Sergei Ryabkov បានឲ្យដឹងថា៖ ស្ថានភាព
នយោបាយនៅស៊ីរីបានមានសញ្ញាវិជ្ជមានជាមុនៗ។ ម៉ូស្គូបានរកឃើញការស្រុះ
ចិត្តគំនិតមានអត្ថន័យយូអង្វែងរបស់វ៉ាស៊ីនតោនស្តីពីបញ្ហាជាសារវ័ន្តដែល
សម្រេចបានថា៖ អនាគតរបស់ប្រធានាធិបតីស៊ីរីនឹងមិនស្ថិតក្នុងរបៀបវារៈក្នុង
 ដំណាក់កាលនេះទេ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei
Lavrov បានជួបធ្វើការជាមួយសមភាគីអ៊ីតាលី លោក Paolo Gentiloni នៅ
ទីក្រុង ម៉ូស្គូដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី៕ 

ប្រតិកម្មទៅវិញ