|
រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីលទ្ធភាពចូលរួមយុទ្ធនាការរួមនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ ឧសភា ក្រសួងការបរទេសរុស្ស៊ីបានចេញសេក្តីប្រកាស
ថា៖ ក្នុងការចរចារតាមទូរស័ទ្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
ជាមួយ សមភាគីអាមេរិក លោក John Kerry ភាគីទាំងពីរបានពិភាក្សាអំពីការ
ផ្តើមគំនិតរបស់រុស្ស៊ី ស្តីពីដំណើរការយុទ្ធនាការរួមប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុល
និយមនៅស៊ីរីដែលមិនប្រតិបត្តិ តាមកិច្ចព្រមព្រៀងឈប់បាញ់។ រដ្ឋមន្ត្រីទាំងពី
ររូបនេះក៏បានផ្តល់មតិចំពោះលទ្ធភាពបិទ ច្រកទ្វាព្រំដែនរវាងស៊ីរីជាមួយទួរគី
ដើម្បីទប់ស្កាត់ការឆ្លងចូលរបស់បណ្ដាជនប្រដាប់អាវុធផងដែរ។ នាខែកុម្ភៈ
កន្លងទៅ រដ្ឋាភិបាលស៊ីរីនិងបណ្ដាក្រុមជនបះបោរបានឯកភាពឈប់ បាញ់
ដើម្បីជំរុញវង់ចរចារសន្តិភាព ប៉ុន្តែ ភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅ
វិញទៅមក ដោយរំលោភលើកិច្ចព្រមព្រៀងពោលខាងលើ៕