រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ AFP / VNA) |
យោងតាមសេចក្ដីជូនដំណឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់លោក Kerry ថា រុស្ស៊ីអបអរសាទរចំពោះការសម្រេចចិត្តថ្មីរបស់អាមេរិកក្នុងការចូលរួមកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
មុននេះនាថ្ងៃទី ២៧ ខែមករាប្រធានាធិបតីអាមេរិក លោក Joe Biden បានចាត់វិធានការដំបូង ដើម្បីនាំប្រទេស «ដើរលើគន្លង» ឡើងវិញ ដើម្បីឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងដើរតួនាទីនាំមុខគេក្នុងពិភពលោកក្នុងបញ្ហានេះ។ ហេតុដូច្នោះហើយ លោក Biden បានចុះហត្ថលេខាលើបទប្បញ្ញត្តិជាបន្តបន្ទាប់រួមទាំងតម្រូវឱ្យក្រសួងមហាផ្ទៃអាមេរិកបញ្ឈប់ការជួលថ្មីនៃតំបន់រុករកប្រេងនិងឧស្ម័នធម្មជាតិនៅលើដីនិង ដែនទឹកសាធារណៈ ព្រមទាំងចាប់ផ្តើមពិនិត្យមើលឡើងវិញយ៉ាងហ្មត់ចត់លើអាជ្ញាប័ណ្ណជាធរមានស្តីពីការអភិវឌ្ឍន៍ឥន្ធនៈហ្វូស៊ីលផងដែរ៕