រុស្ស៊ីនិងអាមេរិកនឹងបន្តចរចាគ្នាឡើងវិញស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) -    នាថ្ងៃទី ៩ ខែមិថុនា រុស្ស៊ីបានបញ្ជាក់ថានឹងបើកកិច្ចចរចារជាមួយអាមេរិក ស្តីពីលើការពន្យាពេលសម្រាប់សន្ធិសញ្ញារំសាយអាវុធ នុយក្លេអ៊ែរនៅខែនេះ ប៉ុន្តែក៏បានព្រមានទៀតថាសហរដ្ឋអាមេរិកស្នើឱ្យមានការចូលរួមពីប្រទេសចិន នឹងរារាំងរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការចរចាផងដែរ។
រុស្ស៊ីនិងអាមេរិកនឹងបន្តចរចាគ្នាឡើងវិញស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ - ảnh 1 មីស៊ីលយោធាអាមេរិកមួយប្រភេទ។ (រូបថត៖ The Moscow Times/TTXVN)

យោងតាមផែនការអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov នឹងជួបពិភាក្សាជាមួយបេសកជនពិសេសអាមេរិក លោក Marshall Billingslea នៅទីក្រុង Vienna (ប្រទេសអូទ្រីស) នៅថ្ងៃទី ២២ ខែមិថុនាខាងមុខនេះដើម្បីចាប់ផ្តើមកិច្ចចរចារស្តីពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) ដែលនឹងផុតកំណត់ចាប់ពីខែកុម្ភៈឆ្នាំ ២០២១ ។

ឯកសារនេះបានអំពាវនាវឱ្យភាគីចូលរួមនានាឲ្យកាត់បន្ថយពាក់កណ្តាលឃ្លាំងស្តុកបម្រុងនូវជើងទម្របាញ់បង្ហោះមីស៊ីលនុយក្លេអ៊ែរជាយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ