រុស្ស៊ីនិងអាមេរិកគាំទ្រការបង្កើតរបៀងមនុស្សធម៌របស់អ៊ុយក្រែន

Chia sẻ
(VOVworld) – រុស្ស៊ីគាំទ្រសេចក្តីថ្លែងការរបស់ប្រធានាធិបតី
អ៊ុយក្រែន លោក Petr Poroshenko អំពីការបង្កើតរបៀង
មនុស្សធម៌សំរាប់ជនភៀសខ្លួនដែលត្រូវចាកចេញពី តំបន់យុទ្ធនាការយោធានៅភាគអាគ្នេយ៍របស់អ៊ុយក្រែន
ព្រមទាំង សម្ឃឹមថា៖ សេចក្តី ថ្លែងការពោលខាងលើនឹង
ត្រូវបានអនុវត្ត។

រុស្ស៊ីនិងអាមេរិកគាំទ្រការបង្កើតរបៀងមនុស្សធម៌របស់អ៊ុយក្រែន - ảnh 1
រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov (Image: VNA)

(VOVworld) – រុស្ស៊ីគាំទ្រសេចក្តីថ្លែងការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក
Petr Poroshenko អំពីការបង្កើតរបៀងមនុស្សធម៌សំរាប់ជនភៀសខ្លួនដែលត្រូវ
ចាកចេញពី តំបន់យុទ្ធនាការយោធានៅភាគអាគ្នេយ៍របស់អ៊ុយក្រែន ព្រមទាំង
សម្ឃឹមថា៖ សេចក្តី ថ្លែងការពោលខាងលើនឹងត្រូវបានអនុវត្ត។ នេះគឺជាសេចក្តី
ថ្លែងការបស់រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងជំនួបក្រៅផ្លូវការ
នាថ្ងៃទី ១០ មិថុនា ជាមួយ សមភាគីអាល្លឺម៉ង់និងប៉ូឡូញនៅទីក្រុង Saint Peterburg
របស់រុស្ស៊ី។ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ីបានអះអាងថា៖ ម៉ូស្គូគោរពជម្រើសរបស់
អ៊ុយក្រែនក្នុងពេលដែល រដ្ឋអំណាច Kiev​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចង
សម្ព័ន្ធជាមួយសហភាពអឺរ៉ុប (EU) និងមិនអនុវត្តបទដាក់ទណ្ឌកម្មក្នុងករណីនេះ
ទេ។ លោក Lavrov គ្រាន់តែរំលឹក ថា៖ ការចងសម្ព័ន្ធជាមួយ EU មានន័យថា៖ អ៊ុយក្រែននឹងមិនទទួលបានអាទិភាពណាមួយលើវិស័យពាណិជ្ជកម្មក្នុងតំបន់
ពាណិជ្ជកម្មសេរីចំណុះសហគមន៍នៃបណ្ដាប្រទសឯករាជ្យ (SNG) ទេនិងទំនាក់
ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងវិល ត្រឡប់មករបបប្រទេសទទួល
បានឋានៈអនុគ្រោះបំផុតផ្នែកពាណិជ្ជកម្ម (MFN) រវាងប្រទេសទាំង២។

នាថ្ងៃដ៏ដែលអាមេរិកក៏បានប្រកាសគាំទ្រការពារប្រជាពលរដ្ឋរបស់អ៊ុយក្រែន
និងអំពាវនាវឲ្យប្រទេសនេះសហការជាមួយ អ.ស.ប. និងបណ្ដាអង្គការ មនុស្សធម៌ផ្សេងៗទៀតអំពីបញ្ហាបើករបៀងជម្លាសប្រជាជនចេញពីតំបន់
យោធា៕

ប្រតិកម្មទៅវិញ