កម្មករនៅការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream ២ នៅជិតក្រុង Kingisepp ទីក្រុង Leningrad ប្រទេសរុស្ស៊ី។ រូបថត៖ Reuters |
នៅថ្ងៃទី ២៧ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន និយាយថា សម្ព័ន្ធក្រុមហ៊ុនថាមពល Gazprom នៃប្រទេសនេះ កំពុងផ្គត់ផ្គង់ឧស្ម័នក្នុង បរិមាណអតិបរមាដែលអាចធ្វើទៅបាន។ ធ្វើអត្ថាធិប្បាយលើគំនិតដែលថាទីក្រុង ម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប មកកម្រិតអប្បបរមា ដរាបណាសហភាព អឺរ៉ុបដកទណ្ឌកម្ម នោះ លោក Peskov បាននិយាយថា ប្រការនេះគឺខុសទាំងស្រុង។ លោក Peskov បានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់អឺរ៉ុបបានដាក់កំហិតគួរឲ្យកត់សម្គាល់ លើសមត្ថភាពបច្ចេកទេសដើម្បីបូមឧស្ម័នឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយនៅពេលដែលការងារថែទាំបញ្ចប់ ក្រុមហ៊ុន Gazprom “នឹងអាចបូមឧស្ម័នបាន កាន់តែច្រើន”។
មុននេះនៅថ្ងៃទី ២៦ ខែកក្កដា សម្ព័ន្ធក្រុមហ៊ុនថាមពល Gazprom បានប្រកាស ថា គេត្រូវបង្ខំឱ្យបិទទួរប៊ីនឧស្ម័នមួយផ្សេងទៀតនៅស្ថានីយ៍ម៉ាស៊ីនបង្ហាប់ Portovaya ដោយសារការផុតកំណត់នៃរយៈពេលរវាងការជួសជុល។ ដូច្នេះចាប់ពីថ្ងៃទី ២៧ ខែ កក្កដា បរិមាណឧស្ម័នដែលត្រូវបានបូមតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ១ នឹងត្រូវបានកាត់បន្ថយពាក់កណ្តាល មកត្រឹម ២០% បើធៀបនឹងកម្រិតអតិបរមា ដែល ស្មើនឹងឧស្ម័ន ៣៣ លានម៉ែត្រគីបក្នុងមួយថ្ងៃ៕