ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីបេឡារុស្សគឺ លAlexander Lukashenko ។ (រូបថត៖ Kremlin.ru) |
នៅក្នុងកិច្ចពិភាក្សានេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឱ្យប្រទេសទាំងពីរខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយអះអាងថា រុស្ស៊ីនៅតែជាវិនិយោគិនធំជាងគេរបស់បេឡារុស្ស។
ប្រធានាធិបតី Putin បានឲ្យដឹងថា ភាគីរុស្ស៊ីបានឯកភាពគ្នាក្នុងការផ្តល់ប្រាក់កម្ចីចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដល់ប្រទេសបេឡារុស្ស។ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរុស្ស៊ីនិងបេឡារុស្ស នឹងបន្តសហការគ្នាហើយក្រៅពីការរៀបចំធ្វើសមយុទ្ធរួមភាគីទាំងពីរក៏បានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់សហគ្រាសការពារជាតិផងដែរ។
រីឯខ្លួនវិញ ប្រធានាធិបតីបេឡារុស្សលោក Lukashenko បានអះអាងថាព្រឹត្តិការណ៍នៅបេឡារុស្ស គឺជាមេរៀនដ៏មានអត្ថន័យសម្រាប់ប្រទេសទាំងពីរដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងកិច្ចសហការជាមួយប្រទេសរុស្ស៊ីលើគ្រប់បញ្ហាទាំងអស់ផងដែរ៕