រុស្ស៊ីនឹងទូទាត់បំណុលបរទេសជាប្រាក់រូប្ល

Chia sẻ
(VOVWORLD) - មុននោះ នាថ្ងៃទី ២៤ ឧសភា ក្រសួងរតនាគារអាមេរិកបានប្រកាសពីការ បញ្ចប់មាត្រាដែលអនុញ្ញាតឲ្យរុស្ស៊ីទូទាត់បំណុលបរទេសជាប្រាក់ដុល្លារដែលបានរក្សាទុកក្នុងប្រទេស។ ដូច្នេះ បំណុលនឹងត្រូវទូទាត់ជារូបិយប័ណ្ណក្នុងស្រុករបស់រុស្ស៊ី។
រុស្ស៊ីនឹងទូទាត់បំណុលបរទេសជាប្រាក់រូប្ល - ảnh 1កាក់ប្រាក់និងក្រដាសប្រាក់រូប្លរបស់រុស្ស៊ី។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ២៥ ខែឧសភា រុស្ស៊ីបានប្រកាសថា ប្រទេសនេះនឹងចាប់ផ្តើមសង បំណុលបរទេសជាប្រាក់រូប្ល បន្ទាប់ពីសហរដ្ឋអាមេរិកឈប់អនុវត្តន៍ការលើកលែងដែល អនុញ្ញាតឲ្យទីក្រុងម៉ូស្គូធ្វើការទូទាត់ជាប្រាក់ដុល្លារដែលបានរក្សាទុកនៅក្នុងទីផ្សាររុស្ស៊ី។
មុននោះ នាថ្ងៃទី ២៤ ឧសភា ក្រសួងរតនាគារអាមេរិកបានប្រកាសពីការ បញ្ចប់មាត្រាដែលអនុញ្ញាតឲ្យរុស្ស៊ីទូទាត់បំណុលបរទេសជាប្រាក់ដុល្លារដែលបានរក្សាទុកក្នុងប្រទេស។ ដូច្នេះ បំណុលនឹងត្រូវទូទាត់ជារូបិយប័ណ្ណក្នុងស្រុករបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ