រុស្ស៊ីនឹងតបតវិញបណ្ដាបទដាក់ទណ្ឌកម្មបំពេញបន្ថែបរបស់អាមេរិក

Chia sẻ
(VOVworld) – នាថ្ងៃទី ២១ ឧសភា រុស្ស៊ីបានប្រកាសនឹង
តបតវិញបណ្ដាបទដាក់ ទណ្ឌកម្មបំពេញបន្ថែបរបស់
អាមេរិកចំពោះប្រជាពលរដ្ឋរុស្ស៊ីចំនួន ១២​ នាក់ក្នុងបញ្ជី
រាយនាម “Magnitsky”។
រុស្ស៊ីនឹងតបតវិញបណ្ដាបទដាក់ទណ្ឌកម្មបំពេញបន្ថែបរបស់អាមេរិក - ảnh 1
បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់រុស្ស៊ី លោក Constantin Dolgov (Image: rt.ru)

(VOVworld) – នាថ្ងៃទី ២១ ឧសភា រុស្ស៊ីបានប្រកាសនឹងតបតវិញបណ្ដាបទដាក់ ទណ្ឌកម្មបំពេញបន្ថែបរបស់អាមេរិកចំពោះប្រជាពលរដ្ឋរុស្ស៊ីចំនួន ១២​ នាក់ក្នុង
បញ្ជី រាយនាម “Magnitsky”។ ក្នុងសេចក្តីថ្លែងការមួយ ក្រសួងការបរទេសរុស្ស៊ីបាន
ចាត់ទុក ថា៖ សេចក្តីសម្រេចរបស់រដ្ឋអំណាចអាមេរិកពោលខាងលើគឺគ្មានភ័ស្តុតាង
និងមាន ចរិតលក្ខណៈនយោបាយ។ ក្រសួងការបរទេសរុស្ស៊ីក៏បានចោទប្រកាន់
អាមេរិកបាន ប្រើប្រាស់ “ស្តង់ដាទ្វេ” ក្នុងពេលគាំទ្ររដ្ឋអំណាចបណ្តោះអាសន្តនៅ
អ៊ុយក្រែន ថែមទាំងការអនុវត្តយុទ្ធនាការយោធាប្រឆាំងបាតុករនៅតំបន់ខាងកើត
នៃប្រទេសនេះ។ នាថ្ងៃដ៏ដែល បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់
រុស្ស៊ី លោក Constantin Dolgov ក៏បានអះអាងថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់
រុស្ស៊ីចំពោះប្រជាពលរដ្ឋ​អាមេរិកនឹងត្រូវបានអនុវត្ត។ ប្រតិកម្មរបស់រុស្ស៊ីត្រូវបាន
នាំចេញ នាថ្ងៃទី ២០ ឧសភា បន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតី Barack
Obama ប្រកាសអនុវត្តបទដាក់ទណ្ឌកម្មចំពោះប្រជាពលរដ្ឋរុស្ស៊ីចំនួន ១២ នាក់ ដែលភាគីអាមេរិកចាត់ទុកថា៖ គេបាន រំលោភលើសិទ្ធិមនុស្ស។ នាថ្ងៃទី ២១
ឧសភា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា៖ វ៉ាស៊ីនតោន
អាចអនុវត្តបទដាក់ទណ្ឌកម្មម៉ឹងម៉ាត់ជាងទៀតក្នុងករណីម៉ូស្គូជ្រៀតជ្រែកក្នុង
ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែននាថ្ងៃទី ២៥ ឧសភា៕


ប្រតិកម្មទៅវិញ