រុស្ស៊ីនិងតួកគីមិនសម្រេចបានការឯកភាពគ្នាលើស្ថានភាពនៅស៊ីរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជូនដំណឹងថា ប្រទេសនេះនិងតួកគីបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងសំដៅកាត់បន្ថយភាពតានតឹងនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។
រុស្ស៊ីនិងតួកគីមិនសម្រេចបានការឯកភាពគ្នាលើស្ថានភាពនៅស៊ីរី - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov  (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំសារព័ត៌មាន  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា រុស្ស៊ីមិននាំចេញសំណើរថ្មីណាមួយឡើយហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរសម្រេចបានលើស្ថានភាព នៅក្នុងខេត្តអ៊ីដលីប ប្រទេសស៊ីរី។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបន្ថែមថា ការវាយប្រហារនៅតែបន្តនៅលើទីតាំងរបស់កងកម្លាំងស៊ីរី ជនស៊ីវិលនិងមូលដ្ឋានកងជើងអាកាស Khmeimim នៅខេត្ត Idlibផងដែរ។ លោកបានឲ្យដឹងថា កងកម្លាំងរបស់រដ្ឋាភិបាលសីរ៉ីនឹងធ្វើតបតវិញទៅនឹងសកម្មភាពញុះញង់ ហើយទីក្រុងម៉ូស្គូបានគាំទ្រហេតុការនេះផងដែរ៕

ប្រតិកម្មទៅវិញ