រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak (TTXVN) |
លោក Alexander Novak បានលើកច្បាស់ថារុស្ស៊ីមិនទទួលស្គាល់នូវបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់របស់អាមេរិកឡើយ ដែលត្រូវបានប្រកាសដោយឯកតោភាគី ព្រមទាំងមិនទទួលបានការផ្ដល់សច្ចាប័នរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឡើយ។ លោក Alexander Novak បានអះអាងថា រុស្ស៊ី នឹងបន្តស្វែងរកយន្តការសហប្រតិបត្តិការ ក្នុងនោះរួមមានសកម្មភាពដោះដូរទំនិញដោយ រូបិយប័ណ្ណក្នុងស្រុក។
នាថ្ងៃដដែល អ្នកនាំពាក្យ វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រកាសថា រុស្ស៊ីបានអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយឥតឈប់ឈរផងដែរ៕