មុននេះ រុស្ស៊ីបានចាប់ផ្តើមរៀបចំឯកសារបច្ចេកទេសសម្រាប់មូលដ្ឋានរួមមួយជាមួយចិននៅលើភពព្រះច័ន្ទ ហើយអគ្គនាយកក្រុមហ៊ុន Roscosmos លោក Dmitry Rogozin បានបញ្ជាក់ពីលទ្ធភាពដែលប្រទេសទាំងពីរនឹងសហការគ្នា ស្វែងរកនិងសាងសង់កន្លែងវិទ្យាសាស្ត្រសិក្សានៅលើភពផែនដីនេះ។ ខែធ្នូឆ្នាំ ២០២០ យានអវកាសចិន ឆាងអឺ ទី ៥ បានចុះចតដោយជោគជ័យនៅលើភពព្រះច័ន្ទ ដោយធ្វើការស្រាវជ្រាវលើផ្ទៃព្រះច័ន្ទនិងប្រមូលសំណាកដីនិងថ្ម។ យ៉ាងណាមិញ ចិនកំពុងពិចារណាសាងសង់ស្ថានីយ៍ស្រាវជ្រាវនិងបន្តនាំមនុស្សទៅឋានព្រះច័ន្ទនាពេលខាងមុខនេះ៕