|
រុស្ស៊ីនិងOSCE វាយតម្លៃថាបទឈប់បាញ់នៅអ៊ុយក្រែននៅ តែបានអនុវត្តន៍ |
(VOVworld)-ទោះបីជាមានរឿងរ៉ាវកើតមានឡើងដោយការបង្ករឿងហេតុរបស់
កម្លាំងរដ្ឋាភិបាល អ៊ុយក្រែនក៏ដោយ ប៉ុន្តែបទឈប់បាញ់នៅទីនេះ នៅតែបាន
អនុវត្តន៍ជាសារវ័ន្តដែល។ នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
លោក Seigei Lavrov នាថ្ងៃ ទី១៧កញ្ញា។តាមការវាយតម្លែរបស់រុស្ស៊ីនិងដៃគូដ
ទៃ បទឈប់បាញ់នៅតែមាន សុពលភាពនិងបណ្តាការប៉ះទង្គិចដោយឡែកត្រូវ
បញ្ជប់ភ្លាមមួយរំពេច។
លោកLavrov អះអាងថា ដោយឈរលើបណ្តារបាយការណ៍របស់ OSCE
អាចសន្និដ្ឋានថា រឿងរ៉ាងធ្ងន់ធ្ងមួយចំនួនគឺដោយសារការបង្ករឿងហេតុរបស់
កងកម្លាំងប្រដាប់អាវុធនៅអ៊ុយក្រែន។ ប្រធាន OSCE លោក Didier Burkhalter
បានសង្កត់ធ្ងន់ថា ការគោរពបទឈប់បាញ់ ជាលក្ខណៈស្នូលដើម្បីដោះស្រាយ ដោយសន្តិវិធីវិបត្តិនៅអ៊ុយក្រែន៕